តារាកំប្លែង ស្រី ពីន បានប្រកាសនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ តាមហ្វេសបុកថា ម្តាយរបស់នាង មានជំងឺកូវីដ១៩ ហើយស្នើឲ្យអ្នកដែលប៉ះពាល់ម្តាយខ្លួនទៅធ្វើតេស្ត នេះបើតាមប្រភពព័ត៌មានបានឲ្យដឹង។
ប្រភពដដែលបានបន្តថា តារាកំប្លែង ស្រី ពីន បានបង្ហោះតាមហ្វេសបុក “ម៉ាក់ខ្ញុំ មានកូវីត បង ប្អូនណាដែលបានប៉ះ បាល់ ម៉ាក់ខ្ញុំ សូមទៅយកសំណាក”។
ដោយទទួលដំណឹងថាអ្នកម្តាយជាទីស្រលាញ់ មានជំងឺកូវីដ ១៩ នោះ ធ្វើឲ្យតារាស្រីរូបនេះកាន់តែមានការព្រួយបាម្ភខ្លាំងឡើង។
ជាមួយគ្នានោះផងដែរ តារាកំប្លែង ស្រីពីនក៏បានធ្វើការបង្ហោះសារ ភ្ជាប់ជាមួយនឹង ការសូមអំពាវនាវ ដល់បងប្អូន សាច់ញាតិ ដែលបានប៉ះពាល់ ម្តាយរបស់នាង ដោយផ្ទាល់ និងដោយប្រយោល សូមប្រញាប់ទៅធ្វើតេស្ត រកជំងឺកូវីដ ១៩ ជាបន្ទាន់ និងធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ដើម្បីធ្វើការតាមដានសុខភាព។
យ៉ាងណាក៏ដោយមុននេះបន្តិច យោងតាមការបង្ហោះសារនៅលើផេក សិល្បករកម្ពុជាបានបង្ហោះសារឱ្យដឹងថា៖ «ម្តាយរបស់ស្រីពីន តារាកំប្លែងក្រុមនាយក្រឹម បានទទួលមរ ណៈ ភា ពនៅព្រឹកនេះដោយសារជំងឺកូវិត១៩ នៅមន្ទីពេទ្យរុស្សី នៅព្រឹកនេះ
នេះបើតាមញ្ចាក់អោយដឹងរបស់តារាកំប្លែងរួមក្រុមគឺ អ្នកនាងស្រីលាភ ភរិយា នាយក្រឹម ដែលបានប្រាប់ផេកសិល្បករថា អុឹម ជីវ៉ាអើយ ម្តាយស្រីពីន ស្លា ប់ ហើយ គឺ ស្លា ប់ នៅព្រឹកនេះឯង នៅមន្ទីពេទ្យរុស្សី
សូមបងប្អូនជួយគាត់ផងគាត់ក្រណាស់ ហើយណាមួយទៀត ស្រីពីនក៏មិនអាចចេញមកបានដែរ ដោយសារស្រីពិនជាប់ធ្វើចត្តាឡីស័កនៅមន្ទីពេទ្យរុស្សី ! ។