គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២១ នាពេលកន្លងទៅ ពិធីការិនីដ៏ល្បីឈ្មោះនៅស្ថានីយន៍ទូរទស្សន៍ហង្សមាស HDTV បានឆ្លងកូវីដ១៩ពីអ្នកដឹកនាំថតស្ពតម្នាក់
ហើយក្នុងនោះគ្រួសាររបស់អ្នកនាង ចាន់ កែវនិមល ទាំងមូលក៏បានទទួលការឆ្លងនូវកូវីដ១៩ ហើយក្នុងនោះក៏មានតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសជាបន្តបន្ទាប់ក៏ទទួលបានការឆ្លងនូវកូវីដនេះផងដែរ។
យ៉ាងណាក៏ដោយ ក្រោយទទួលបានព្យាបាលបានមួយរយៈកន្លងមកនេះជម្ងឺកូវីដរបស់ កែវ ចាន់និមល ស្វាមីនិងកូនបានល្អប្រសើរហើយ។
ជាពិសេសកូនស្រីរបស់អ្នកនាង ចាន់ កែវ និមលបានជាពីជម្ងឺកូវីដហើយ ក៏ប៉ុន្តែនាងនៅតែបន្តស្នាក់នៅជាមួយប៉ាម៉ាក់ដដែល។
សម្រាប់មូលហេតុដែលកូនស្រីរបស់អ្នកនាង ចាន់ កែវនិមលជាពីជម្ងឺកូវីដតែនៅតែបន្តស្នាក់នៅជាមួយប៉ាម៉ាក់ អ្នកនាង ចាន់ កែវនិមលបានបង្ហោះសារបញ្ជាក់អោយដឹងពីមូលហេតុនោះដោយនាងរៀបរាប់ថា៖
«សូមអរគុណបងប្រុសហ៊ុនម៉ាណែត និងបងស្រីពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ព្យាបាលនិងផ្តល់ស្នាមញញឹមដល់ក្មេងៗដែលកំពុងតតាំងនឹងជម្ងឺកូវីត១៩
បញ្ជាក់: កូនស្រីនាងខ្ញ៉ំបានជាពីជម្ងឺកូវីត១៩តាំងពីថ្ងៃទី17ខែមីនាមកម៉្លេះ តែដោយសារគាត់នៅក្មេងមិនអាចនៅផ្ទះម្នាក់ឯង
ក៏សម្រេចអោយស្នាក់នៅបន្តជាមួយប៉ាម៉ាក់ តែគាត់ត្រូវធ្វើតេស្តរហូតដើម្បីប្រាកដថាគាត់មិនមានមេរោគកូវីតនៅក្នុងខ្លួន។»