កាលពីពេលថ្មីៗនេះមានការចែករំលែកតៗគ្នាអំពីព័ត៌មានដែលថាក្រុមមនុស្ស ឈា .ម O គឺមិនងា យនឹងឆ្ លងកូវីដ ហើយបើទោះបីជាឆ្ លងក៏មិនធ្ង ន់ធ្ងរ និងងាយស្រួលក្នុងការព្យាបាល។
យ៉ាងណាក៏ដោយក្រោយពីមានការចែករំលែកតៗគ្នាបែបនេះ ពេលនេះមានមហាជនជាច្រើនបានចេញមកធ្វើការប្រកែកគ្នាអំពីករណីមនុស្ស ឈា .ម O នេះ។
ដោយក្នុងនោះមានការលើកឡើងថា វាមិនពិតដូចអ្វីដែលបានលើកឡើងនោះទេ ដោយក្រុមមនុស្ស ឈា .ម O ក៏នៅតែប្រឈ មនឹងការឆ្ល ងកូវីដដូចតែគ្នានោះទេ សំខាន់តែត្រូវប្រុងប្រយ័ត្នគ្រប់ពេល។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មានគណនីហ្វេសបុកមួយដែលត្រូវបានគេស្គាល់ថាជាប្រជាពលរដ្ឋខ្មែររស់នៅបរទេសបានធ្វើការបង្ហោះសារអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ថា៖
«ខ្ញុំមានក្រុម ឈា .ម O+ តែខ្ញុំនៅតែឆ្ល ងកូវីដ អញ្ចឹងសូមបងប្អូនកុំជឿថាអ្នកមានឈា .ម O មិនងា យឆ្ល ងជំងឺនេះឱ្យសោះ។ ខ្ញុំកើតរួចហើយ វាពិបា កក្នុងខ្លួនខ្លាំងណាស់ ស្ទើតែមិន រ ស់ ហើយបើនៅតែប្រហេសទៀត ប្រយ័ត្នលែងបានវិលវិញ។»
យ៉ាងណាក៏ដោយមកដល់ពេលនេះមិនមានការបញ្ជាក់ជាផ្លូវការពីក្រសួងសុខាភិបាល ឬពីអង្គការសុខភាពពិភពលោកនោះទេ អំពីករណីដែលថាមនុស្សដែលមានក្រុម ឈា .ម O មិនងាយនឹងឆ្ល ងកូវីដ
ដូចនេះសូមប្រជាពលរដ្ឋទាំងអស់មេត្តាបន្តការយកចិត្តទុកដាក់ក្នុងការអនុវត្តនូវវិធាន ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងកូវីដទាំងអស់គ្នា។