កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីថតបានវីដេអូរបស់បុរសវ័យចំណាស់ម្នាក់ ដែលបានប្រកាសខ្លួនថាជាតាអាចារ្យ
ត្រូវបានគេតម្រូវឱ្យធ្វើចត្តាឡីស័កនៅខណ្ឌទួលគោក ប៉ុន្តែទើបតែធ្វើចត្តាឡីស័កបាន១២ថ្ងៃ ស្រាប់តែកាន់ថង់យាមព្យាយាមទាមទារចេញពីមណ្ឌលចត្តាឡីស័ក
ហើយថែមទាំងបានស្រែ កឡូឡាតវ៉ាជាមួយកម្លាំងសមត្ថកិច្ច និងបានចោ ទសមត្ថកិច្ចថាចង់ស ម្លា ប់ ខ្លួន ដោយសារតែសមត្ថកិច្ចបានបង្ខំចិត្តកាន់ដំបងម្នាក់១ ដើម្បីរារាំង។
ករណីនេះ បានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅមណ្ឌលធ្វើចត្តាឡីស័ក នៅខណ្ឌទួលគោក ដែលសកម្មភាពរបស់តាអាចារ្យខាងលើ បានធ្វើឲ្យមហាជនហួសចិត្ត
និងមានការភ្ញាក់ផ្អើលជាខ្លាំង តែយ៉ាងណា បំណង់ចង់រត់ចេញរបស់តាអាចារ្យខាងលើមិនបានសម្រេចឡើយ ដោយកម្លាំងសមត្ថកិច្ចប្រចាំការនៅទីនោះទប់ស្កាត់ទាន់ពេលវេលា៕