ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី
ចំនួន ៥៥នាក់បន្ថែមទៀត ក្នុងនោះមាន ៥៥ករណីគឺជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន២៣នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោមមនុស្ស៥៥នាក់ដែលបានឆ្លងនោះគឺមាននៅភ្នំពេញ ៥០នាក់ ព្រះសីហនុ ១នាក់ ត្បូងឃ្មុំ ១នាក់ កំពង់ធំ ១នាក់ កណ្តាល ១នាក់ និងសៀមរាប ១នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុប= ១៨៧២ នាក់ អ្នកជាសះស្បើយ= ១០៥៦ នាក់ (+២៣) អ្នកកំពុងព្យាបាល= ៨០៩ នាក់ អ្នក ស្លា ប់ = ០៧ នាក់ ។