កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ស្រេន វុធថា ត្រូវបានរងនូវការចោ ទប្រកាន់ថា
បានប្រើប្រាស់គណនីហ្វេសប៊ុកនេះ ដើម្បីអំពាវនាវ រកជំនួយពីសប្បុរសធម៌ ជួយដល់កូនភ្លោះបីនាក់ ដែលម្ដាយឪពុកខ្វះលទ្ធភាព ហើយជននេះថែមទាំងប្រើប្រាស់គណនីធានាគារផ្ទាល់ខ្លួន ដើម្បីទទួលជំនួយពីសប្បុរសជនទៀតផង ។
ជាមួយគ្នានេះ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Roland Roland ដែលអះអាងថា ជាអាណាព្យាបាលរបស់កូនភ្លោះទាំងបីនាក់នោះ បានសរសេរថា
ពេលដែលដឹងឈ្មោះ ស្រេន វុធថា ជួយបង្ហោះសារស្វែងរកជំនួយពីសបប្បុរសជន ខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ប៉ុន្តែពេលដែលទាក់ទងទៅ ឈ្មោះ ស្រេន វុធថា ក៏បានផ្ដាច់ទំនាក់ទំនង (ប្លុក) ដែលធ្វើឲ្យមានចម្ងល់យ៉ាងខ្លាំង ។
ហើយពាក់ព័ន្ធនឹងករណីនេះផងដែរ គណនីហ្វេសបុកមួយដែលមានឈ្មោះថា វេជ្ជ. ហ៊ាង រតនា ក៏បានធ្វើការបង្ហោះសារផងដែរថា៖
«ផុសរកជំនួយអោយកូនគេ (ឪពុកកូនភ្លោះ៣នាក់) ទាំងដែលឪពុកគេមិនដឹងខ្លួន ហើយប្លុកឪពុកគេទៀត ដល់ឥឡូវប្តូរលុយដែលគេផ្ញើចូលរួមជួយកូនភ្លោះ៣នាក់នោះ
ទៅជាជួយក្មេងរលាកខ្លាញ់វិញ ទាំងដែលម្ចាស់ជំនួយគេមិនដឹង។ សូមលោកជួយបកស្រាយផង និងមួយទៀតសូមផុសទិន្នន័យដែលគេជួយអោយបានច្បាស់លាស់ផង។»
យ៉ាងណាក៏ដោយមកដល់ពេលនេះមិនទាន់មានការបកស្រាយណាមួយធ្វើឡើងពីសំណាក់គណនីហ្វេសបុកដែលមានឈ្មោះថា ស្រេន វុធថានោះទេ។