នៅមុននេះបន្តិច រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើរដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តល់កិច្ចសហការអនុវត្តវិធានការបច្ចេកទេសក្នុង
ការពង្រឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សីក្នុងអនុក្រុម A/H5N1 នៅបឹងស្នេហ៍ ទួលពាន់តាឡី ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ការស្នើនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្ត្រីជំនាញចុះពិនិត្យស្ថានភាពជំងឺសត្វស្លាបនៅតំបន់បឹងស្នេហ៍
ព្រមទាំងបានយកសំណាកបក្សីចំនួន៥ក្បាលមកវិភាគ ហើយជាលទ្ធផលវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ បានរកឃើញវត្តមានវីរុសផ្តាសាយបក្សី A/H5N1។
ដូចនេះក្រសួងបានស្នើភាគីពាក់ព័ន្ធឱ្យចាត់វិធានការជាបន្ទាន់ដើម្បីបំផ្លាញចោលនូវបក្សីដែលសង្ស័យថាមានជំងឺ និងផលិតផលបក្សីនៅក្នុងតំបន់ផ្ទុះតាមវិធានបច្ចេកទេសបសុពេទ្យ។
ផ្អាកជាបណ្តោះអាសន្នសម្រាប់ការចេញចូល ឬឆ្លងកាត់ក្នុងរង្វង់កាំប្រវែង៣គូឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ដែលមានការផ្ទុះឡើង និងដាក់តំបន់នេះត្រួតពិនិត្យ និងតាមដាន។
សិក្សាស្រាវជា្រវរកប្រភពជំងឺផ្តាសាយបក្សីក្នុងរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យឃ្លាំងមើលចលនាបក្សីជាប្រចាំក្នុងរង្វង់ដែលមានកាំ១០គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃកន្លែងផ្ទុះជំងឺ។
ត្រូវរាយការណ៍ពីកន្លែងបក្សីងាប់ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងដើម្បីអនុវត្តវិធានបច្ចេកទេសបសុពេទ្យ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ តាមរយៈមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានបានសន្និដ្ឋានអំពីមូលហេតុនៃការ ស្លា ប់ របស់សត្វ
វនៅតំបន់អភិរក្សសត្វស្លាបបឹងស្នេហ៍ទួលព័ន្ធតាឡី ដែលមានទីតាំងស្ថិតនៅឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង អស់ជាង ១០០០ ក្បាល ថាពុ លដោយសារវាចុះផឹកទឹកបឹង ។
មន្ទីរបរិស្ថានខេត្តព្រៃវែង និង សហគមន៍បឹងស្នេហ៍បានបន្ថែមថា នឹងបន្តតាមដានបន្តតទៅទៀតជុំវិញការស្លាប់របស់សត្វនៅតំបន់អភិរក្សសត្វស្លាបបឹងស្នេហ៍ទួលព័ន្ធតាឡី ។
សត្វស្លាបបឹងស្នេហ៍ទួលព័ន្ធតាឡីនេះ បើគិតចាប់ពីថ្ងៃទី ១៧ ខែមីនា ២០២១ មកទល់ ថ្ងៃទី ២៣ ខែមីនា ២០២១ ងា ប់ អស់ជាង ១០០០ ក្បាលហើយ ៕