ក្រុមជន ស ង្ស័ យ ប្រុសស្រីចំនួន១២នាក់ បន្លំខ្លួនធ្វើជាក្រុមគ្រូពេទ្យចុះយកសំណាក ហើយ ចា ប់ ជំ រិ ត ទារប្រាក់ចំនួន៣ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលជំនាញឃា ត់ខ្លួន ។
ករណី ចា ប់ ជំ រិ ត ទារប្រាក់នេះ កើតឡើងនៅចំណុចទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ POSITANO BOUTIQUE HOTEL
ហើយកម្លាំងជំនាញបានរំដោះបុរសជនរងគ្រោះបានចំនួន០២នាក់ដោយសុវត្ថិភាព។ ក្នុងនោះដែរការប្រតិបត្តិការនេះ ធ្វើឡើងកាលពី វេលាម៉ោង០៤ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ដោយមានការចូលរួមសហការ
ដោយលោក ម៉ុត ដារ៉ាជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ និង
លោក យស យុទ្ធី អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ និងបានសហការជាមួយកម្លាំងជំនាញជាច្រើនបន្ថែមទៀត។ ប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជន ស ង្ស័ យ បាន
ស្លៀកពាក់ឯកសណ្ឋានឈុតដូចក្រុមគ្រូពេទ្យ ចុះយកសំណាក ដើម្បីធ្វើសកម្មភាព ចា ប់ ជនរងគ្រោះ នៅមូលដ្ឋានខណ្ឌចំការមន រួច ជំ រិ ត ទារប្រាក់ចំនួន ៣ម៉ឺនដុល្លារ។
បន្ថែមទៀតនោះ បន្ទាប់ពីក្រុមជន ស ង្ស័ យ ធ្វើសកម្មភាពរួច ទើបកម្លាំងសមត្ថកិច្ចជំនាញ ទទួលបានព័ត៌មាន ក៏សហការជាមួយមូលដ្ឋាន ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតជួយរំ ដោះជនរងគ្រោះចំនួន០២នាក់
ដែលជាជនជាតិចិន រួចកម្លាំងនគរបាលបានឈានដល់ការ ឃា ត់ ខ្លួនជនស ង្ស័ យ ជាជនជាតិចិននិងវៀតណាមបន្តបន្ទាប់ចំនួន១២នាក់ ក្នុងនោះស្រីម្នាក់ជនជាតិចិន
នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ដែលមានទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
បច្ចុប្បន្នជនស ង្ស័ យ ប្រុសស្រីទាំង១២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការសាកសួរបឋម រួចប្រគល់ជូនកម្លាំងនគរបាលជំនាញមូលដ្ឋានខណ្ឌចំការមនធ្វើការបន្ត ដើម្បី ចាត់ការតាមនីតិវិធី៕