តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា នាងមានឈ្មោះ ណា អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំវត្តសន្សំកុសល ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសង្សារឈ្មោះ ពិសី អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ។
ករ ណីនារីម្នាក់ បានសម្រេ ចចិត្ត ជិះកង់បីទៅលោ តទឹក នៅលើស្ពានជ្រោយចង្វាចាស់ ប៉ុនប៉ងបញ្ច ប់ជីវិតខ្លួន តែមិនបានសម្រេច បន្ស ល់ទុកនូវស្បែកជើងប៉ាត់តាមួយគូ និងការបូបលុយនៅលើស្ពាន
ព្រោះខឹ ងស ង្សារស្រលាញ់គ្នាបីឆ្នាំ រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ស្រាប់តែនៅសុខៗ មកសុំចែ កផ្លូវគ្នា ប ង្កការភ្ញាក់ផ្អើលនៅលើស្ពានជ្រោយចង្វាចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង០២និង៣១នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។
រូបនាងនិងសង្សារ គឺស្រលាញ់គ្នារយ:ពេល៣ឆ្នាំមកហើយ មិនបានរៀបការនោះទេ តែរស់នៅជាមួយគ្នាដូចប្តីប្រពន្ធអញ្ចឹង ហើយមួយរយ:ក្រោយនេះ សង្សារនាងបានសុំនាងចែ កផ្លូវគ្នា ដោយលើកហេតុផលថា
គ្រួសារមិនពេញចិត្តនាង តែតាមការពិតគឺសង្សារនាង បានលួ ចទាក់ទងជាមួយស្រីផ្សេង ហើយនាងតាមទាន់ ទើបតូចចិត្តគិតអ្វីមិនចេញ
ក៏សម្រេចជិះកង់បីមកលោ តទឹកស ម្លា ប់ខ្លួន នៅលើស្ពានជ្រោយចង្វាតែម្តង ដោយបន្ស ល់ទុកនូវស្បែកជើងប៉ាត់តាមួយគូ និងកាបូបស្ពាយមួយ នៅលើស្ពានជ្រោយចង្វាជាភ័ ស្តុតាង ។
ប្រភពដដែលបន្តទៀតថា ករណីនេះគឺនាងលោតទឹកសម្លា ប់ខ្លួន តែម្នាក់ប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងក រណីអ្វីផ្សេងទេ ហើយពេលនាងលោតទឹក គឺនាងសន្ល ប់បា ត់ស្មារតីទៅហើយ ពេលដឹងខ្លួនឡើងវិញ
គឺនាងនៅមាត់ច្រាំងទន្លេ ក្បែរផ្ទះប្រជាពលរដ្ឋនៅជិតកន្លែងនោះទៅហើយ ដោយនាងមិនដឹងថា អ្នកណាជាអ្នកជួយនាងទេ តែមានគេប្រាប់ថា
មានបុរសម្នាក់មិនស្គាល់អត្តសញ្ញា ណ ជាអ្នកជួយនាង ។ នារីរ ងគ្រោះត្រូវបានក្រុមគ្រួសារ និងម្តាយនាងមកដល់កន្លែងកើតហេតុ លួងលោ មហៅនាងត្រលប់ទៅផ្ទះវិញ ៕