ស្របពេលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ និង គ្រូពេទ្យកងទ័ពអាវស កំពុងតែសស្រាក់សស្រាំក្នុងការចូលរួមទប់ស្កាត់ការរាលដាល និង
ព្យាបាលដល់អ្នកជំងឺកូវីដ-១៩ មិនគិតថ្ងៃយប់នោះ តាមបណ្តាបណ្តាញសង្គមក៏នៅតែបន្តឃើញមានការលើកឡើងថា នេះគ្រាន់តែជាការសម្តែង ។
ដូចជាកាលពីពេលកន្លង តារាចម្រៀង ណុប បាយ៉ារិទ្ធ ធ្លាប់បានបង្ហាញពីអាការនៃជំងឺកូវីដ-១៩ របស់លោក ដែលកំពុងតែសម្រាកព្យាបាល តែបែរជានៅមានអ្នកបន្តបញ្ចេញមតិថា លោកសម្តែងតែប៉ុណ្ណោះ ។
យ៉ាងណាមិញនៅមុនេះបន្តិចមានគណនីហ្វេសបុកមួយបានធ្វើការបង្ហោះសារដ៏ចាក់ដោតអារម្មណ៍ដល់ប្រជាពលរដ្ឋទាំងអស់ ដោយក្នុងនោះគណនីហ្វេសបុកនោះបានលើកឡើងថា៖
«នាមជាពេទ្យជួរមុខ វាពិបាកខ្លាំងណាស់ តែក៏ត្រូវស៊ូទ្រាំ ស្មគ្រ័ធ្វេី មិនមែនខ្ញុំមិនខ្លាច មិនមែនខ្ញុំមិនតក់ស្លុតនៅពេលជួយស្រ ង់ ជី វិ ត គេមិនបានពីCovid19 មិនមែនខ្ញុំមាន ជី វិ ត អមត:នោះទេ
ខ្ញុំក៏មាន ជី វិ ត មួយ មានគ្រួសារ មានម៉ែចាស់ មានប្រពន្ធ មានកូនរងចាំខ្ញុំដូចអ្នកដែរ កាយចិត្តមិនចង់អោយអ្នកជំងឺណាម្នាក់បាត់បង់តទៅទៀតទេ
ទេីបត្រូវលះបង់ខ្លួនឯងប្រឡូកជាមួយមេរោគដែលមេីលមិនឃេីញនេះ ព្រោះសង្ឃឹមថានឹងបានឆាប់ចប់ ត្រលប់ទៅជុំគ្រួសារវិញ រត់ទាំងយប់ទាំងថ្ងៃ ឈរចាំហាលថ្ងៃក្តៅរាប់ម៉ោងនៅមុខផ្ទះគេ
ក្នុងសំលៀកបំពាក់ក៏ហប់ពិបាកដកដ ង្ហេី ម រាងកាយក្លិ នឆួ លដោយអាល់កុល អ្នកត្រឹមនៅផ្ទះ អ្នកក៏គិតថាលំបាកណាស់ដែរ ចុះទំរាំក្រុមគ្រូពេទ្យដែលតស៊ូមិនឈប់ជាង1ឆ្នាំកន្លះមកនេះ?
គិត សុំកុំបន្តចល័តតទៅទៀត នៅផ្ទះជុំគ្រួសារ ថែរក្សារគ្នាអោយមានសុវត្តិភាព គឺដូចអ្នកបានជួយពេទ្យនិងជួយប្រជាជនរួម ឈា ម ជ័រតែមួយ»