យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Chet Nary ដែលជាអ្នកមានវិជ្ជមានជំងឺកូវីដ១៩ បានឲ្យដឹងថា “ជំរាបសួរបងប្អូនទាំងអស់គ្នា!
នាងខ្ញុំឈ្មោះ ចែត ណារី អាយុ23ឆ្នាំ នាងខ្ញុំបានធ្វើតេស្ត Covid-19 នៅថ្ងៃទី 25/03/2021 ចេញលទ្ធផល វិជ្ជមាន នៅថ្ងៃ 26/03/2021 ។ នាងខ្ញុំកំពុងសម្រាកនៅសណ្ធាគារ The Great Duke ។
សម្រាប់ពត៌មានអ្នកដែលពាក់ព័ន្ធជាមួយរូបខ្ញុំផ្ទាល់ ខ្ញុំបានជម្រាបព័ត៌មានជូនដល់ក្រសួងសុខាភិបាលរួចរាល់ដែរ។ គោលបំណងដែលខ្ញុំសរសេរសារនេះមក
ក្នុងករណីមានចន្លោះខ្វះខាតណាមួយដោយអចេតនា ដូចនេះសម្រាប់អ្នកដែលធ្លាប់បានពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគ Covid-19នេះ។
នៅថ្ងៃទី 13/03/2021 នៅវេលាម៉ោងប្រហែល 10:00 – 10:45am ខ្ញុំបានចូលហាង Winsou សាខាភ្នំពេញថ្មី នៅថ្ងៃដដែរ ម៉ោង 2:30pm ខ្ញុំបានចូលហាង ភីងហោស៍ សាខាបាក់ទូក។
សូមអរគុណដល់ពុកម៉ែបងប្អូនញាតិមិត្តទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភនិងការលើកទឹកចិត្ត ខ្ញុំមិនអីទេ សុខភាពខ្ញុំនៅពេលនេះរឹងមាំធម្មតាទេ សូមអ្នកទាំងអស់គ្នាកុំព្រួយបារម្ភអី
ជាចុងក្រោយ នាងខ្ញុំជូនពរដល់បងប្អូននិងប្រជាពលរដ្ធទាំងអស់គ្នាអោយមានសុខភាពល្អ និងការពារអោយបាន100%ទាំងអស់គ្នាតាមការណែនាំ
របស់ក្រសួងសុខាភិបាលដែលបានប្រកាសជារៀងរាល់ថ្ងៃនូវមេរោគ Covid-19នេះ។ សុំទោសសម្រាប់កំហុសឆ្គងរបស់សំណេរខាងលើដោយអចេតនាណាមួយ ។ សូមអរគុណ”៕