ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី
ចំនួន ១៧៩នាក់បន្ថែមទៀត ក្នុងនោះមាន ១៧៨ករណីគឺជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៥៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោមមនុស្ស១៧៩នាក់ដែលក្នុងនោះមានភ្នំពេញចំនួន ២៧នាក់ ព្រៃវែងចំនួន ៣នាក់ សៀមរាប ១នាក់ កំពង់ចាម ១នាក់ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺនៅក្រុងព្រះសីហនុមានរហូតដល់ទៅ ១៤៣នាក់ឯណោះ។
គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុប= ២១៤៧ នាក់ អ្នកជាសះស្បើយ= ១១៣២ នាក់ (+៥៨) អ្នកកំពុងព្យាបាល= ១០០៥ នាក់ អ្នក ស្លា ប់ = ០៩ នាក់ ។