ព្រឹត្តិការណ៍កូវីដ១៩ ២០កុម្ភៈ នៅតែបន្តវា យ ប្រ ហារ ឥតស្រាកស្រាន្តមកលើប្រជាពលរដ្ឋខ្មែរយើង ដែលបានបណ្តាលឱ្យមានករណីឆ្លងថ្មីកើនឡើងជារៀងរាល់ថ្ងៃ ហើយក៏មានករណី បា ត់ ប ង់ ជិ វិ ត ជាបន្តបន្ទាប់ផងដែរ។
ដោយសារតែការញាំញីនៃកូវីដនេះហើយបានធ្វើឱ្យប្រជាពលរដ្ឋទូទៅមានការភ័យខ្លាច និងព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាពរបស់ខ្លួន របស់ក្រុមគ្រួសារ បងប្អូនកូនចៅជាដើម។
ដោយសារតែការព្រួយបារម្ភនេះហើយបានធ្វើឱ្យពួកគាត់ធ្លាក់ចូលក្នុងការភូតភរកុហករបស់ជនឆ្លៀតឱកាសមួយចំនួន ពាក់ព័ន្ធនឹងករណីព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលមិនច្បាស់ការណ៍ជាដើម។
ជាក់ស្តែងនៅមុននេះបន្តិចមានគណនីហ្វេសបុកមួយបានបង្ហោះសារថា៖ «ម្នាក់ៗផ្អើលទិញAspirin យកទៅផឹកព្យាលបានCovid រឺផឹកកុំអោយឆ្លងCovid ទាំងមិនដឹងថាអ្វីជាAspirinផង
សួរថាចង់បានកំរឹតមួយណា? 71mg? 81mg? 100mg? 330mg? 500mg? ចំលើយគឺអត់ដឹង ហើយគាត់ចង់បានអ្វី! ឃើញគេផ្អើល ក៏ទិញផឹកតាម!
ចុះបើក្ដៅខ្លួន តែមិនមែនCovid តែបែរជាគ្រុនឈាម រឺជាជំងឺអ្វីផ្សេង តើអ្នកនឹងមានវិប្បដិសារីយ៉ាងណា?
ពេលសួរគាត់ថាយកទៅធ្វើអ្វី អ្នកខ្លះកុហក់ពីអាការៈគាត់ទៀត!
សុំចិត្ត ពេលមករកសេវាព្យាបាល សូមកុំលាក់ប្រវត្តិជំងឺ វាមានសារៈសំខាន់ណាស! អរគុណ»