ព្រឹត្តិការណ៍២០កុម្ភៈនៅតែបន្តតាមលងដល់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ តាមរយៈការចំលងទៅកាន់មនុស្សគ្រប់ទិសទី ដោយមិនប្រកាន់ថាចាស់ឬក្មេងនោះឡើយ។
ជាក់ស្តែងនៅថ្ងៃនេះកម្ពុជាបានកត់ត្រានូវចំនួនករណីឆ្លងថ្មីដ៏ច្រើនរហូតដល់ខ្ទង់រយនាក់ ដែលជាករណីមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា
ដែលធ្លាប់តែរាល់ដងគឺមានត្រឹមតែចំនួនក្រោម១០០នាក់តែប៉ុណ្ណោះ ដែលបញ្ហានេះកំពុងតែបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់មហាជនទូទៅ។
ជាក់ស្តែងបើទោះបីជាមានការឆ្លងរីករាលដាលយ៉ាងខ្លាំងក៏ពិតមែន ប៉ុន្តែនៅតែមានប្រជាពលរដ្ឋខ្លះនៅតែរឹងទទឹងមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរ
បន្តការជួបជុំគ្នាដោយគ្មានខ្លាចរអារ បើទោះបីជាករណី ឆ្លងកំពុងតែរីករាលដាលទូទាំងប្រទេសបែបនេះទៅហើយក្តី។ ជាក់ស្តែងបើតាមការបង្ហោះវីដេអូនៅលើគណនីមួយបានភ្ជាប់ជាមួយនឹងសារថា៖
«ស្នងការដ្ឋាននគរបាលខេត្តរតនគិរី កងអន្តរាគមន៍ខេត្តរតនគិរី ថ្ងៃទី 27 ខែមីនាឆ្នាំ 2021 សូមបងប្អូនមេត្តាពាក់ម៉ាស់
នឹងត្រូវរក្សាគម្លាតពីគ្នាតាមការណែនាំពីក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ ទីតាំងមួយនេះ កងអន្តរាគមន៍យើងខ្ញុំបានចុះមកអប់រំជាលើកទីបី។ ហេតុអ្វីបានជាពួកគាត់ភ័យដល់ថ្នាក់នេះ ?😂😂😂 »