អស់រយៈជិតមួយខែទៅហើយចាប់តាំងពីបណ្ដាបេក្ខភាពបវរកញ្ញាទាំង ៦៣ ប្រទេសធ្វើដំណើរចេញពីមាតុប្រទេសរបស់ខ្លួនដើម្បី
តំណាងជាតិទៅចូលរួមប្រកួតកម្មវិធីលំដាប់អន្តរជាតិ Miss Grand International 2020 ដែលប្រព្រឹត្តទៅក្នុងប្រទេសថៃ ។
ឆ្លងកាត់ការប្រកួតមកអស់ជាច្រើនវគ្គ សម្រាប់រាត្រីគ្រងមកុដនាយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ កម្មវិធី Miss Grand International
ក៏បានរកឃើញហើយ នូវជ័យលាភីបវរកញ្ញាឯកប្រចាំឆ្នាំ ២០២០ ដោយក្នុងនោះ ម្ចាស់មកុដគឺបានទៅលើ Miss Grand មកពី
ប្រទេស United State of America ដែលនាងជាបវរកញ្ញាទទួលជ័យលាភីបន្ទាប់ពីប្រទេស Venezuela ម្ចាស់មកុដឆ្នាំ ២០១៩ កន្លងទៅ ។
យ៉ាងណាមិញ បើងាកទៅមើល ម្ចាស់ពាន កម្មវិធី Miss Grand Cambodia ២០១៨ អ្នកនាង ឌី លីកា ឯណោះវិញ បន្ទាប់ពីឃើញបររកញ្ញា Abena Appiah គ្រងម្ចាស់មកុដរួចមក
នាងក៏បានចេញមកបង្ហោះសារទាំងភ្ញាក់ផ្អើលថា« Queen of Miss grand International 2020 American OMG Black Girl ស្អែកទៅកាត់រ៉ូបលឿងមួយដែរទុកពាក់ love Yellow»។
យ៉ាងណាក៏ដោយក្រោយពីមានការរិះគន់យ៉ាងច្រើនទៅលើការបង្ហោះរបស់នាង នៅព្រឹកនេះអ្នកនាងក៏បានបង្ហោះសារសារជាថ្មីទៀតថា៖
«សុំទោស បងប្អូនហើយក៏អរគុណដែលបាន Support Miss Grand តែងតែជួយ ប៉ុន្តែខ្ញុំសរសេរមិនមានន័យមើលងាយ ឬវា យ ប្រ ហារ ទៅលើគាត់ទេ 🌹
អ្វីដែរផុស មុននេះ 👸🏿 ការសរសេរ មិននឹងស្មានអ្នកចាប់អារម្មណ៍ លឿង ផុសដោយក្នុងចិត្តរំភើបគាត់ ស្បែកខ្មៅស្អាត ទើបផុស
ឆ្នាំផ្សេងៗមិនដែរផុសទេ លើកនេះផុសក៏ព្រោះស្រលាញ់ស្បែកខ្មៅ ចាប់អារម្មណ៍ខ្លាំង Love you Miss American 🙏🏻🇰🇭Love you from Miss Cambodia 🇰🇭 Thank you fan 🤩✍🏻 My love 🤓😍»
យ៉ាងណាក៏ដោយបើទោះបីជាមានការបង្ហោះសារសុំទោសក៏ដោយ ក៏មហាជននៅតែបន្តការ វា យ ប្រ ហារ ទៅលើរូបនាងបន្តទៀតយ៉ាងច្រើនផងដែរ។