នៅមុននេះបន្តិច យោងតាមសារសំឡេងពិសេសរបស់សម្តេចតេជោ បានឱ្យដឹងថា នៅពេលខាងមុខនេះ កម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ
ដោយអភិបាលខេត្តទាំងអស់នឹងទទួលបានការជួយសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះពីក្រុមគ្រូពេទ្យថ្នាក់ជាតិ ហើយធ្វើយ៉ាងណាឱ្យក្នុងមួយខែ យើងអាចចាក់វ៉ាក់សាំងអស់ចំនួន១លានដូស។
ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ សម្តេចតេជោក៏បានបញ្ជាឱ្យអភិបាលខេត្តទាំងអស់ត្រៀមក្នុងការរៀបចំកន្លែងស្នាក់នៅសម្រាប់ក្រុមគ្រូពេទ្យថ្នាក់ជាតិទាំងអស់ដែលបានចុះទៅ។
ក្នុងនោះផងដែរ សម្តេចតេជោក៏បានលើកឡើងផងដែរថា ម្ចាស់ផ្ទះសំណាក់ និងកន្លែងស្នាក់អាស្រ័យនៅកន្លែងដែលក្រុមគ្រូពេទ្យចុះទៅនឹងមិនកំណាញ់នោះទេ ក្នុងការផ្តល់កន្លែងស្នាក់អាស្រ័យដល់ក្រុមគ្រូពេទ្យទាំងនោះ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងនេះត្រូវតែអនុវត្តជាការចាំបាច់ ដែលមិនគួរត្រូវបានពន្យាពេលនោះទេ ហើយខាងរាជធានីខេត្តត្រូវតែត្រៀមរៀបចំទីកន្លែងឱ្យបានរួចរាល់ដើម្បីធ្វើយុទ្ធនាការនេះ។