សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ម្នាក់ និងបក្ខពួកពីរនាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ច ឃា ត់ ខ្លួននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ
នៅចំណុចស្ដារហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចបានឃាត់ខ្លួន ទី១-ឈ្មោះ យឹម នៅ អាយុ៤៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត
រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជាអ្នកដឹ កមនុស្ស)។ ទី២-ឈ្មោះ ចាន់ ណារ៉ុង អាយុ៤០ឆ្នាំ បុគ្គលិកកាស៊ីណូ (ម្ចាស់ផ្ទះលា ក់ខ្លួន) និងទី៣-ឈ្មោះ ដែង ជុំ អាយុ៤៦ឆ្នាំ។
ប្រភពបន្តថា ក្រុមជន ស ង្ស័ យ បានយករថយន្តម៉ាក Camry ពណ៌ស ស្លាកលេខ ព្រះសីហនុ 2A-1354 ដឹកមនុស្សចំនួន០៥នាក់ សង្ស័យជនជាតិថៃ លួ ច ឆ្លងដែនទៅប្រទេសថៃ
ហើយអ្នកទាំង០៥នាក់ បានរត់ចូលទឹកដីថៃបាត់ បន្សល់ទុកវាលីដា ក់ខោអាវ។ ជនស ង្ស័ យ០៣នាក់ ត្រូវសមត្ថកិច្ចកងរាជ អា វុ ធ ហ ត្ថ ក្រុងប៉ោយប៉ែតនាំមកសាកសួរ ដើម្បីចា ត់ការតាមផ្លូវច្បាប់៕