មានអ្នកនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានចាប់អារម្មណ៍ និងចែករំលែកនូវសកម្មភាពប្ដីប្រពន្ធមួយគូ បានឈរធ្វើជាបង្គោល
យោលអង្រឹងឲ្យកូនតូចរបស់ពួកគេ នៅក្នុងមន្ទីរពេទ្យ ។ ហើយសកម្មភាពនេះ បានក្លាយជាប្រធានបទមួយ ទទួលបានក្ដីអាណិតអាសូរយ៉ាងខ្លាំងពីសំណាក់មហាជន ។
សកម្មភាពខាងលើនេះ ត្រូវបាន ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Chan Daravuth និយាយថា ជាសកម្មភាពដែលកើតឡើង ខណៈដែលពួកគេកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅឯមន្ទីរពេទ្យហ្លួងម៉ែ ។
ក្រោយពីសកម្មភាពដ៏គួរឲ្យសោកសៅនេះ ត្រូវបានមហាជនលើបណ្ដាញសង្គមហ្វេសប៊ុកចែកចាយបន្តគ្នាយ៉ាងច្រើនហើយនោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងភរិយា បានផ្តល់អង្រឹងមួយ សម្រាប់ពួកគាត់ ដេីម្បីទុកឱ្យកូនដេក លក់ស្រួល ៕