បើតាមការបញ្ជាក់ឲ្យដឹងពីឌីជេ កណ្តុរ បានរៀបរាប់ថា តារារ៉េបឌីជេ ក្តិប បានឆ្ល ងជំងឺកូវីដ-១៩ ខណ:ដែលកំពុងមានជំងឺប្រចាំកាយផងដែរបច្ចុប្បន្ន។
ឌីជេ កណ្តុរ បានលើកឡើងនៅលើគណនីហ្វេសប៊ុកថា៖ «ស៊ូៗប្អូនDJ ក្តិប កំពុងតែមានជំ ងឺប្រចំាកាយផងមកឆ្ល ងកូវីដទៀតលោកព្រះអើយ។
កុំបាក់ទឹកចិត្តអោយសោះអ្នកស្រលាញ់ចូលចិត្តគាត់ជួយជូនពរម្នាក់មួយមក អោយរួចផុត ពីសង្គ្រាមសុី សួ ត ដ៏កា ច សា ហា វ នេះ។»
ជាមួយគ្នានេះបើតាមរយ:វីដេអូខ្លីតារាចម្រៀងឌីជេ ក្តិប បាននិយាយថាខ្លួនបានតេស្តឃើញឆ្លងជំងឺកូវីដ-១៩ហើយ។
ដោយឡែកកាលពីម្សិលមិញឌីជេ ក្តិប បានរៀបរាប់ដែរថាបន្ទាប់ពីខ្លួនបានធ្វើដំណើរដល់ខេត្តសៀមរាបគឺមានអាការៈក្អកហត់ហើយអស់កម្លាំង
ទើបត្រូវបានក្រុមគ្រូពេទ្យបានយករថយន្តសង្គ្រោះនាំយកទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដើម្បីពិនិត្យនិងតេស្តរកកូវីដ-១៩។
គួររំលឹកផងដែរថា លោក ចាន់ សំណាង ហៅឌីជេ ក្ដិប បានបង្ហាញអាការរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានដូចជា
ក្អក ហត់ និងអស់កម្លាំង ហើយខណៈនេះលោក កំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យនិងតេស្តរកកូវិដ១៩ ។
ឌីជេ ក្ដិប ក៏បានបញ្ជាក់ផងដែរថា លោកបានធ្វើដំណើរចូលដល់ក្រុងសៀមរាប តាំងពីថ្ងៃទី ១៨ ខែមីនាឆ្នាំ២០២១កន្លងទៅ ដោយស្នាក់នៅផ្ទះបងប្អូននៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ហើយនៅថ្ងៃទី ២៨ ម្សិលមិញនេះ លោកចាប់ផ្ដើមមានអាការក្អក ហត់ និងអស់ កម្លាំង ក៏បានជិះ Passapp ពាក់ស្លាកលេខ សៀមរាប 1AH-8272 របស់ឈ្មោះ ផុម ឆេន ភេទប្រុសអាយុ៣៣ឆ្នាំ ទៅពិនិត្យសុខភាព ។