សុំសើចមួយចុះ! ម្ចាស់ផ្ទះអប្សុកហៅអ្នកស្គាល់គ្នាមកផឹ​ កកំដរ ផឹកបានមួយសន្ទុះភ្ញៀវគាស់ត្រូវឡានមួយ ម្ចាស់ផ្ទះទារយកក្រវិលកំប៉ុងមិនបានប្តឹងសមត្ថកិច្ច និងក្រុមហ៊ុនស្រាបៀរ

0
268

 

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសជាសន្តិសុខឯកជនម្នាក់បានរងប ណ្តឹ ងពីបទ រំ លោ ភ លើទំនុកចិត្ត

 

ក្រោយពីយកក្រវិលកំប៉ុងដែលគាស់ត្រូវរង្វាន់រថយន្តរ ត់គេ ចខ្លួនមិនចែកម្ចាស់ស្រាបៀរដែលហៅមកផឹ ក៖
បុរសដែលរងបណ្តឹងឈ្មោះ ស៊ឹម ស៊ន់ អាយុ៣៨ឆ្នាំ ជាសន្តិសុខឯកជនយាមនៅស្នាក់ការធនាគារABA

 

ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកឯដើមប ណ្តឹងឈ្មោះ ឌុល ដែន ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

 

លោក ឌុល ដែន បានរៀបរាប់ថា កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៨ មិនា ២០២១កន្លងទៅ ខ្លួនបានប្រើភរិយា ឈ្មោះ ឈឹម ភា ឱ្យយកក្រវិលកំប៉ុងស្រាបៀGANGBERដែលត្រូវរង្វាន់ចំនួន១២ ទៅដូរយកស្រាបៀដើម្បីយកមកហូប។

 

 

 

ហើយដោយយល់ថាជាមនុស្សរាប់អាន និងធ្លាប់ផឹ ក ស៊ីជាមួយគ្នាជារើយៗនោះ ក៏បានហៅឈ្មោះ ស៊ឹម ស៊ន់ មកផឹ កជាមួយបានជាគ្នា ដោយមានគ្នាទាំងអស់៣នាក់ គឺខ្លួន និងប្រពន្ធ ព្រមទាំង ស៊ឹម ស៊ន់។

 

ភ្លាមនោះ ឈ្មោះ ស៊ឹម ស៊ន់ ក៏លើកស្រាបៀ១កំប៉ុងមកគាស់ ហើយស្រែកថាត្រូវរង្វាន់ធំហើយ រួចក៏បង្ហាញឱ្យមើលទាំងអស់គ្នា គឺត្រូវរង្វាន់រថយន្ត ហើយឈ្មោះ ស៊ឹម ស៊ន់ និយាយថា កុំមាត់ចាំគេចែកឱ្យ១ពាន់ ២ពាន់ដុល្លារ។

 

រំពេចនោះ ខ្លួនបាននិយាយថា ធ្វើអញ្ចឹងម៉េចកើត ខ្ញុំហៅបងឯងមកផឹ ក ហើយស្រាបៀរជារបស់ខ្ញុំ បើចែកត្រូវចែ កគ្នាស្មើ ឬម្នាក់៤០% ម្នាក់៦០%ទើបយុត្តិធម៌។

 

ឮដូច្នោះ ឈ្មោះ ស៊ឹម ស៊ន់ ក៏កាន់កំប៉ុងស្រាបៀ និងក្រវិលកំប៉ុងដែលត្រូវរង្វាន់ ក្រោកឈរ រួចនិយាយថា ខ្ញុំទៅបើកទ្វារឱ្យមេសិន រួចក៏ប្រមូលសម្លៀកបំពាក់ឡើងម៉ូតូឌុបយកក្រវិ លកំប៉ុងត្រូវរង្វាន់រថយន្តនោះរត់គេចបាត់ទៅ។

 

 

 

ទោះបីខ្លួនទូរសព្ទ័ហៅយ៉ាងណាក៏មិនព្រមទទួ លនិងចូលខ្លួនមកនិយាយគ្នាដែរ ទើបនៅថ្ងៃទី៣០ មិនា ខ្លួនក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់តាខ្មៅ

 

និងប្តឹងទៅក្រុមហ៊ុនស្រាបៀGANGBERG សុំឱ្យ ផ្អាកការបើករង្វាន់ជូនឈ្មោះ ស៊ឹម ស៊ន់ ដើម្បីធ្វើការដោះស្រាយគ្នាសិន ហើយក៏សូមផ្តាំទៅឈ្មោះ ស៊ឹម ស៊ន់ ប្រញាប់ចូលខ្លួនមកដោះស្រាយគ្នាឱ្យឆាប់ៗមក។

 

ស្ត្រីអ្នកលក់ស្រាបៀ ឈ្មោះស្រីទូច បានអះអាងថា កាលពីព្រឹកថ្ងៃទី២៨ មិនា កន្លងទៅ ឈ្មោះ ឈឹម ភា ពិតជាបានយកក្រវិលស្រាបៀរចំនួន១២ មកបើករង្វាន់ស្រាបៀចំនួន១២កំប៉ុងពីខ្លួនប្រាកដមែន

 

ហើយក្រោយមកក៏លឺហ៊ោថាត្រូវរង្វាន់ លុះបន្តិចក្រោយមកក៏ឃើញឈ្មោះ ស៊ឹម ស៊ន់ ដើរចេញ ទើបផ្អើលថា ឈ្មោះ ស៊ឹម ស៊ន់ត្រូវបានរង្វាន់រថយន្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here