អ្នកជំងឺមានវិជ្ជមានកូវីដ១៩ម្នាក់ទៀត ដែលជាពលរដ្ឋខ្មែរ បាន ស្លា ប់ បា ត់ ប ង់ ជី វិ ត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ
ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី) នេះបើតាមការបង្ហោះផ្សាយដោយសារព័ត៌មាន Freshnews ក្រោយមានបញ្ជាក់ពីក្រុមគ្រូពេទ្យ។
អ្នកជំងឺដែលទទួល ម រ ណ ភា ពថ្មីនេះ មានភេទស្រី អាយុ៧០ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្លា ប់ នៅវេលា
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះមានករណីមនុស្ស១៥នាក់ហើយដែលបាន បា ត់ ប ង់ ជិ វិ ត ដោយសារតែកូវីដ១៩ដែលក្នុងនោះមានខ្លះក៏ត្រូវបានបញ្ចេញឈ្មោះនិងខ្លះទៀតក៏មិនត្រូវបានបញ្ចេញឈ្មោះ
ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បាន ស្លា ប់ នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បាន ស្លា ប់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បាន ស្លា ប់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បាន ស្លា ប់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៦៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ទី៧៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។ ទី៨៖ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ទី៩៖ មានឈ្មោះថា Hou Houy អាយុ៧២ឆ្នាំ រស់នៅខណ្ឌប្ញស្សី រាជធានីភ្នំពេញ។ ទី១០៖ មានឈ្មោះ ហេង យិន ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។