នៅវេលាម៉ោងប្រមាណ ១៦:៤៥នាទីល្ងាច ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅចំនុចបន្ទប់ជួល ក្រុមទី៣ ភូមិមានជ័យ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយក្រុមគ្រូពេទ្យបានចុះទៅយកអ្នកវិជ្ជមានកូវីដ១៩ម្នាក់ ដែលជាស្ត្រីទើបសម្រាលកូនរួច។ ការឆ្លងនេះ ដោយសារម្តាយរបស់នារីរងគ្រោះ ជាអ្នកមើលថែកូន និងចៅមានផ្ទុកកូវីដ១៩។
បច្ចុប្បន្នគ្រូពេទ្យនាំយកទៅព្យាបាល នៅមន្ទីរពេទ្យ ហ្លួងម៉ែ ចំណែកសមាជិកក្នុងគ្រួសារនៅសល់ចំនួន០៣នាក់ ស្រី២នាក់ ទៀត កំពុងធ្វើចត្តាឡីស័កនៅក្នុងផ្ទះ។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី
ចំនួន ៣៧នាក់បន្ថែមទៀត ក្នុងនោះមាន ៣៥ករណីគឺជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៤៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោមមនុស្ស ៣៥នាក់ដែលក្នុងនោះមានភ្នំពេញចំនួន ៣០នាក់ កណ្តាល ៣នាក់ និងព្រះសីហនុ ២នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុប= ២៤៧៧ នាក់ អ្នកជាសះស្បើយ= ១២៤០ នាក់ (+៤៩) អ្នកកំពុងព្យាបាល= ១២១៩ នាក់ អ្នក ស្លា ប់ = ១៤ នាក់ ។