មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋចំនួន៧នាក់ ហូបត្រីខកំប៉ុងនាំចូលពីប្រទេសវៀតណាម បណ្តាលឱ្យពុ ល ក្អួ ត ចង្អោរទន់ដៃទន់ជើងនៅរតនគិរី
ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពី ល្ងាចថ្ងៃទី០១ ខែមេសា ឆ្នំា២០២១ នៅក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង៧នាក់នោះរួមមាន៖ ទី១.ឈ្មោះ សល់ សី ភេទប្រុសអាយុ១៦ឆ្នាំ
ទី២.ឈ្មោះសល់ ឡេស ភេទប្រុសអាយុ១៥ឆ្នាំ ទី៣.ឈ្មោះសេវ លីន ភេទស្រី អាយុ១៤ឆ្នាំ ទី៤.ឈ្មោះសល់ ញូន ភេទប្រុស អាយុ១៣ឆ្នាំ ទី៥.ឈ្មោះសល់ ដានី ភេទស្រី អាយុ១១ឆ្នាំ
ទី៦.ឈ្មោះសល់ សេ ភេទប្រុស អាយុ១៣ឆ្នាំ ទី៧.ឈ្មោះសល់ ព្រំ ភេទប្រុសអាយុ ១២ឆ្នាំ។ អ្នករងគ្រោះទាំងអស់គ្នារស់នៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។
ក្រោយពីលោកបានទទួលដំណឹងពីលោកមេភូមិភិថាមានករណីអ្នកហូ បត្រីខកំប៉ុងពុលមានអាការវិលមុខ ក្អួ តចង្អោរ ទន់ដៃទន់ជើង លោកក៏ដឹកនាំកម្លាំងចុះទៅជួយធ្វើអន្ដរាគមន៍ភ្លាមៗ
ពេលទៅដល់ឃើញជនរងគ្រោះអ្នកភូមិបាននាំមកដល់ចំណុចកំពង់ចម្លងភូមិភិ រួចលោកក៏ឱ្យដឹកយកទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវដើម្បីស ង្គ្រោះប ន្ទា ន់។
នៅថ្ងៃទី០២ខែមេសាឆ្នំា២០២១នេះ មន្ត្រីនគរបាលបានទៅធ្វើកំណត់ហេតុ នឹងនាំយកសំបកកំប៉ុងត្រីខម៉ាក គឺហ្វខេនមកកាន់អធិការដ្ឋានដើម្បីឱ្យមន្ត្រីជំនាញធ្វើការពិនិត្យ។
ខណៈនេះជនរងគ្រោះទាំង៧នាក់បានធូរស្រាលខ្លះហើយ ប៉ុន្ដែគ្រូ ពេទ្យមិនទាន់អនុញ្ញាតឱ្យវិលត្រលប់ទៅផ្ទះវិញនៅឡើយទេ រង់ចាំតាមដានអាការបន្តទៀត ៕