ស្ត្រីជនជាតិវៀ តណា មម្នាក់ក្នុងវ័យ២០ឆ្នាំបានរៀបការជាមួយបុរសជនជាតិកូរ៉េ និងចូលមករស់នៅក្នុងទីក្រុងអីុកសាន(익산시) នៅខែ១១ឆ្នាំ២០១៩។
នៅខែ៨ឆ្នាំ២០២០ នាងបានសម្រាលបានកូនស្រីម្នាក់ ដោយសារការចិញ្ចឹមកូននៅក្នុងផ្ទះតែម្នាក់ឯងរាល់ថ្ងៃធ្វើឲ្យនាងរងសម្ពាធ កើតជំងឺស្ត្រេសនិងបាក់ទឹកចិត្ត(육아 스트레스&우울증→depression) ។
នៅថ្ងៃទី១២ខែ៣ ឆ្នាំ២០២១ ប្តីរបស់នាងបានចេញពីធ្វើការហើយចូលទៅមើលកូន ក្រោយសួរនាំប្រពន្ធទើបគាត់ដឹងថា កូនបានដេ កល ងល ក់ដោយមិនកម្រើកតាំងពីម៉ោង១២កន្លះថ្ងៃត្រង់ដល់ម៉ោង៨យប់ ។
ប្តីបានខលហៅឡានពេទ្យដឹកកូនទៅមន្ទីរពេទ្យភ្លាមៗ។ក្រុមគ្រូពេទ្យបានពិសោធន៏ដោយយករបស់ស្រួ ចចា ក លើស្បែកក្មេងយ៉ាងខ្លាំងតែក្មេងមិនភ្ញាក់ មិនកម្រើក រហូតដល់ចាក់ស្ទើរតែចេញ ឈា ម ទើបក្មេងកម្រើកតែបន្តិចប៉ុណ្ណោះ។
ក្រោយពិសោធន៏និងថតពិនិត្យគ្រូពេទ្យបញ្ញាក់ថាក្មេងរបួសខួរក្បាល៧៥% គឺរបួសធ្ង ន់ ធ្ងររួចបា ត់ទៅហើយ។ របួ សដ៏ធំនេះធ្វើអោយក្នេងបា ត់ប ង់ញា ន ឬការទទួលដឹងលឺពីខាងក្រៅក្នុងលក្ខណៈធ្ងន់ធ្ងរ(syndrome) ។
ម្តាយក្មេងត្រូវ ចា ប់ ខ្លួនភ្លាមៗនិងបើកការសុើបអង្កេត ប៉ូលីសបានសន្និដ្ឋានថា ក្មេងត្រូវបានម្តាយ ចា ប់អ ង្រ ន់ ដោយប្រើកម្លាំងខ្លាំង ឬត្រូវបានបោ កទៅលើឥដ្ឋ។
ស្ត្រីជាម្តាយបានឆ្លើយថា ដោយសារត្រូវផ្លាស់ខោទឹកនោ មអោយកូនញឹ ក ញា ប់ ទើបតែផ្លាស់ហើយកូនក៏នោ មតាមក្រោយ និង កូនចេះតែយំមិនឈប់ទើបធ្វើអោយគាត់មួរម៉ៅ។
ម្តាយបានប្រើអំពើ ហឹ ង្សា ទៅលើកូនចំនួន២១ដងដូចជាទះកំ ភ្លៀ ង ដា ល់ និងលើកចុងក្រោយគឺខណៈខ្លួនអង្គុយ លុ ត ជ ង្គ ង់ហើយលើកកូនប្រហែលកំពស់១ម៉ែត្រហើយ បោ ក ទ ម្លា ក់ កូនលើឥដ្ឋ។
អ្នកជំនាញបានបញ្ញាក់ថា ដោយសារបញ្ហាភាសា(អ្នកជិតខាងផ្តល់ចម្លើយថា ម្តាយក្មេងនិយាយភាសាកូរ៉េរដាក់រដុប ស្តាប់មិនយល់គ្នា ពិបាកក្នុងការទំនាក់ទំនង) និងបញ្ហាកូរ៉ូណាផ្ទុះឡើងធ្វើអោយនាងមិនអាចធានាម្តាយមកជួយមើលកូនបាន ធ្វើអោយបញ្ហាស្រ្តេសកើតឡើងធ្ងន់ធ្ងរ។
សូមបញ្ជាក់ថាចាប់ពីខែ១០ឆ្នាំ២០២០ដល់ខែ២ឆ្នាំ២០២១ ម្តាយក្មេងបានទទួលការប្រឹក្សារនិងការបង្រៀនដល់ផ្ទះពីគ្រូជនជាតិកូរ៉េ មកពីមជ្ឈមណ្ឌលគ្រួសាពហុវប្បធម៌(다문화가정지원센터)។
កំឡុងពេលទទួលការសិក្សា ម្តាយក្មេងមានការចុះសម្រុងល្អជាមួយគ្រូ និងបាននិយាយរឿងរ៉ាវក្នុងចិត្តជាច្រើនទៅកាន់គ្រូ កំឡុងពេលនោះនាងមានសភាពធម្មតា។
ប៉ុន្តែដោយសារការរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩ ការបង្រៀនដល់ផ្ទះត្រូវបានផ្អាក ហើយនាងត្រូវនៅផ្ទះតែម្នាក់ឯងជា១កូនរាល់ថ្ងៃរហូតដល់ម៉ោងប្តីចេញពីធ្វើការ។
ក្នុងស្ថានភាពនេះនាងបានចាប់ផ្តើមប្រើអំពើ ហឹ ង្សា រ ទៅលើកូនជារឿយៗក្នុងកំឡុងពេលប្រហែល១ខែ រហូតដល់ថ្ងៃដែលកូនចូលមន្ទីរពេទ្យ។ ស្របពេលកសាងសំណុំរឿងលើស្ត្រីជាម្តាយ
ឳពុករបស់ក្មេងក៏ត្រូវបានប៉ូលីសបើកការសើុបអង្កេតផងដែរ។ ដើម្បីការពារការរើសអើងជនជាតិបរទេសក្នុងប្រទេសកូរ៉េ គ្រប់បណ្តាញសារពត៌មាននានាមិនបានបញ្ជាក់អត្តសញ្ញាណនិងសញ្ជាតិរបស់ស្ត្រីជាម្តាយឡើយ។
ក្នុងពេល កសាងសំណុំរឿងនេះ យើងនៅមិនទាន់ដឹងថាស្ត្រីជាម្តាយនឹងត្រូវទទួលទោសទណ្ឌកម្រិតណានៅឡើយទេ។