ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី
ចំនួន ៤៤នាក់បន្ថែមទៀត ក្នុងនោះមាន ៤៣ករណីគឺជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៦៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោមមនុស្ស ៤៣នាក់ដែលក្នុងនោះមានភ្នំពេញចំនួន ២៥នាក់ ព្រះសីហនុ ១៧នាក់ ស្វាយរៀង ១នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុប= ២៦៨៩ នាក់ អ្នកជាសះស្បើយ= ១៦៥៣ នាក់ (+៦៨) អ្នកកំពុងព្យាបាល= ១០១២ នាក់ អ្នក ស្លា ប់ = ១៩ នាក់ ។