ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី
ចំនួន ៦៣នាក់បន្ថែមទៀត ក្នុងនោះមាន ៦៣ករណីគឺជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៩៤នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោមមនុស្ស ៤៣នាក់ដែលក្នុងនោះមានភ្នំពេញចំនួន ៣០នាក់ ព្រះសីហនុ ៦នាក់ ស្វាយរៀង ២២នាក់ កណ្តាល ១នាក់ ព្រៃវែង ១នាក់ កោះកុង ១នាក់ កំពង់ឆ្នាំង ១នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុប= ២៧៥២ នាក់ អ្នកជាសះស្បើយ= ១៧៧៤ នាក់ (+៩៤) អ្នកកំពុងព្យាបាល= ៩៧៩ នាក់ អ្នក ស្លា ប់ = ២១ នាក់ ។