ពាក់ព័ន្ធនឹងបញ្ហានេះនៅមុននេះបន្តិច ជនដែលពាក់ព័ន្ធករណី ស ម្លា .ប់ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ក្នុងព្រៃត្រែង នាសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
ពេលនេះត្រូវបានសមត្ថកិច្ចធ្វើការ ឃា ត់ ខ្លួនហើយ ហើយជននេះមិនមែនជាអ្នកក្រៅនោះទេ គឺត្រូវជាពូថ្លៃរបស់កុមារារងគ្រោះផងដែរ ។
ជន ស ង្ស័ យ ជាពូថ្លៃរូបនោះត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រ ហ្ម ទ ណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ
ធ្វើការ ឃា ត់ ខ្លួនបានកាលពីល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដោយជនរូបនេះ អាចមានជាប់ពា ក់ព័ ន្ធនឹងអំពើ ឃា .ត .ក .ម្ម ខាងលើ៥០ភាគរយ ខណៈ៥០ភាគរយទៀត គឺរូបគេពុំព្រមឆ្លើយសា រភា ព ។
ផ្អែកទៅលើវីឌីអូរកាមេរ៉ាសុវត្ថិភាពបញ្ជាក់ថា នៅវេលារសៀលថ្ងៃកើតហេតុ គឺជនស ង្ស័ យជាពូថ្លៃបាន
ឌុបជនរងគ្រោះទៅហូបប្រហិត ហើយក៏បា ត់ខ្លួនកុមារារងគ្រោះ តាំងពីពេលនោះមកតែម្តង ។
ក្រោយការបា ត់ខ្លួន រហូតមានការប្រទះឃើញកុមារ៉ារងគ្រោះហើយនោះ ក៏ជន ស ង្ស័ យ ជាពូថ្លៃ ពុំមានប្រាប់ព័ត៌មាន ឬតម្រុយអ្វីខ្លះមកកាន់ក្រុមគ្រួសារសាច់ញាតិក្មេងប្រុសរងគ្រោះឡើយ
ទើបតែសមត្ថកិច្ចបើកការស្រាវជ្រាវ ហើយឈានទៅ ឃា ត់ រូបគេយកទៅយកនាំ ទើបរូបគេបានឆ្លើ យថា ពិតជាបាននៅជាមួយក្មេងប្រុសរងគ្រោះមុនពេល ស្លា .ប់ ប៉ុន្តែរូបគេមិនបាន ស .ម្លា .ប់ ឡើយ ។
យ៉ាងណាក៏ដោយក្រោយពីមានការសាកសួរជាច្រើនដងពីខាងសមត្ថកិច្ច ពេលនេះជន ដៃ ដ ល់ បានធ្វើការសារ ភា ពថាខ្លួនពិតជាបានធ្វើសកម្មភាពបែបនេះលើក្មេងរងគ្រោះពិតមែន។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនស ង្ស័ យ នោះមានឈ្មោះ អុន ភាម៉ុន ហើយមូលហេតុដែលធ្វើឱ្យខ្លួនឈានដល់ធ្វើបែបនេះគឺដោយសារតែក្មួយប្រុសបាន វា យ ក្បាលរបស់ខ្លួនលេង
ខណៈពេលដែលកំពុងជិះម៉ូតូតាមផ្លូវ។ ជនសង្ស័យបានសា រ ភា ពឱ្យដឹងថាមុនពេលកើតហេតុជន ស ង្ស័ យ និងកុមារារងគ្រោះ បានជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤
ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃ វា យ ក្បាលជន ស ង្ស័ យ លេង រួចជន ស ង្ស័ យប្រាប់ថាកុំ វា យ ព្រោះតំណម រួចក៏ជិះទៅមុខទៀត
កុមារារងគ្រោះ វា យ ក្បាលជន ស ង្ស័ យ លេងម្តងទៀត ធ្វើឲ្យជន ស ង្ស័ យ ខឹងក៏រៀបគំរោង យកកុមារារងគ្រោះ ស .ម្លា .ប់ ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប!
រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជន ស ង្ស័ យ យកដៃ វា យ កុមារារងគ្រោះមួយដៃចំ ថ្គា ម ខាង ស្តាំ និង វា យ ចំមុខមួយដៃទៀត ដួ ល ផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យ ស្លា .ប់ រួចជន ស ង្ស័ យ ជិះម៉ូតូ គេ ច ខ្លួនត្រលប់ទៅ ផ្ទះវិញ។
គួររំលឹកផងដែរថាមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសាកសពក្មេងប្រុសម្នាក់អាយុ ១០ ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងគុម្ពព្រៃក្បែរផ្លូវធំមួយស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមផេកហ្វេសប៊ុក អង្គភាពការពារកុមារ (Child Protection Unit) ចេញផ្សាយនៅព្រឹកថ្ងៃទី ៣ ខែមេសា ឲ្យដឹងថា
កាលពីម៉ោង៧យប់ថ្ងៃទី ៣១ ឪពុកម្តាយរបស់ក្មេង បានរាយការណ៍ទៅកម្លាំង សមត្ថកិច្ចខណ្ឌច្បារអំពៅបន្ទាប់ពីមិនឃើញកូនប្រុសរបស់គាត់វិលត្រលប់មកផ្ទះវិញ ក្រោយពីទៅលេងទាត់បាល់។
បើតាមសាក្សីបានប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះជិះម៉ូតូឌុបមុនពេល បា ត់ ខ្លួន។ អង្គភាពការពារកុមារបានទទួលពត៌មាននៅថ្ងៃទី០១ ខែមេសា និងបានផ្តល់ជំនួយដល់កម្លាំងសមត្ថកិច្ចក្នុងការស្វែងរកកុមាររងគ្រោះ។
ក្រុមការងារចម្រុះក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ ដោយធ្វើការស៊ើបអង្កេតបន្ត រហូតដល់ថ្ងៃទី០២ ខែមេសា វេលាម៉ោង ៤៖៣០ នាទីល្ងាច
ទើបរកឃើញ សា ក ស ព កូនក្មេងអាយុ១០ ឆ្នាំ នៅក្នុងគុម្ពព្រៃក្បែរផ្លូវធំមួយនៅសង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រុមការងារស៊ើបអង្កេតបទល្មើ សមនុស្ស ឃា ត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU)
បានចូលរួមពិនិត្យកន្លែងកើតហេតុ និងទាក់ទងជាមួយមន្ត្រីនគរបាលពីនាយកដ្ឋានព្រហ្មទណ្ឌ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃនគរបាលដ្ឋានរាជធានីភ្នំពេញ។
អត្តសញ្ញាណរបស់កុមាររងគ្រោះដែលបាន បា ត់ ខ្លួន មានឈ្មោះ ជា ផែនហេង អាយុ១០ឆ្នាំ។ អង្គភាពការពារកុមារ (CPU) រួមជាមួយនឹងក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បានបង្កើតជាក្រុមការងារចម្រុះ CHARLIE21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណី ជំ រិ ត ស ម្លា ប់ ទៅលើកុមាររាឈ្មោះ ជា ផែនហេង។
មន្ត្រីស៊ើបអង្កេតបានបន្តការស៊ើបអង្កេត និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពបន្ថែម ហើយសូមស្នើទៅដល់មហាជនដែលបានឃើញក្មេងនេះ
នៅជិតវត្តជ្រោយអំពិលកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សូមមេត្តារាយការណ៍ទៅដល់កម្លាំងសមត្ថកិច្ច ឬអង្គភាពការពារកុមារ (CPU)។
ក្រុមការងារចម្រុះនឹងធ្វើគ្រប់យ៉ាង ថែមទាំងប្រើប្រាស់គ្រប់ធនធានដែល ដើម្បីកំណត់អត្តសញ្ញាណជនល្មើ សទាំងឡាយដែលមានការពាក់ព័ន្ធក្នុងការណី ឃា ត ក ម្ម ទៅលើកុមារនេះ។