តារាចម្រៀងរ៉េបលោក ចាន់ សំណាងហៅឌីជេ ក្តិប បន្ទាប់ពីចូលសម្រាកព្យាបាលជំងឺច្រើន ថ្ងៃមកនោះ ពេលនេះអាការៈជំងឺលោកបានធូរស្រាលខ្លះហើយ។នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី សាមីខ្លួន។
ឌីជេ ក្តិប បានបង្ហោះរូបភាពដោយទឹកមុខស្រស់ថ្លាថា” អរុណសួស្តីបងប្អូនខ្ញុំសង្ហាជាងមុនទេអរគុណបងប្អូនសម្រាប់ក្តីបារម្ភរួមនឹងអរគុណដល់លោក គ្រូអ្នកគ្រូពេទ្យទាំងអស់ដែលបានមើលថែខ្ញុំបាទផងដែរ។ ខ្ញុំធូរច្រើនហើយបងប្អូនអរគុណអ្នកជួយគ្រប់គ្នា។
ទន្ទឹមគ្នានៃការបញ្ជាក់ខាងលើនេះដែរឌីជេ ក្តិប ក៏ស្រាប់តែបានបង្ហើរសំនៀងច្រៀងរៀបរាប់ពីការដឹងគុណចំពោះក្រុមគ្រូពេទ្យទាំងអស់ផងដែរពិសេសគ្រូពេទ្យដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្រៅពីនេះ លោកក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសត្រូវតែមានការប្រុងប្រយ័ត្នជំងឺដ៏កាចសាហាវកូវីដ-១៩និងអនុវត្តន៍វិធានការណែ នាំ ៣កុំ ៣ការពារ។
គួររម្លឹកថា កាលពីថ្មីៗកន្លងទៅនេះមានការ ស ង្ស័ យ និងចុះផ្សាយដោយដកស្រង់សំណេររបស់ឌីជេ កណ្តុរ ដែលបានលើកឡើងថា
ឌីជេ ក្តិប បានឆ្លងជំងឺកូវីដ-១៩ក្រោយពេលធ្វើដំណើរទៅដល់ខេត្តសៀមរាប ប៉ុន្តែដំណឹងនេះត្រូវបានឌីជេ ក្តិប បានចេញ មុខបញ្ជាក់ថាខ្លួនមិនទាន់រកឃើញវិជ្ជមានកូវីដ- ១ ៩ទេ។