នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីរថយន្តមួយគ្រឿងបានបើកបំពានភ្លើងស្តុប
និងបានបុកម៉ូតូមួយគ្រឿងដែលកំពុងតែឆ្លងស្តុបបណ្តាលឱ្យបុរសជាម្ចាស់ម៉ូតូទទួលរងរបួស ហើយរថយន្តក៏បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល
ដែលករណីនេះបានកើតឡើងនៅវេលាម៉ោង 8ល្ងាច នៅល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចស្តុបកាណាឌីយ៉ា។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តបង្កមានម៉ាកToyota Prius ពណ៍ស មានស្លាកលេខ ភ្នំពេញ 2BK-9727
ចំណែកម៉ូតូរងគ្រោះមានម៉ាក Scoopy ហើយម្ចាស់ម៉ូតូមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីជួបគ្រោះថ្នាក់ខាងលើ។