សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា នៅពេលខាងមុខកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការណា ដែលគេចវេសមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចនឹងត្រូវបាត់បង់ការងារតែម្តង។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីសម្តេចបានទទួលរបាយការណ៍ថា ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំង
ដល់ ក ង ក ម្លាំ ង ប្រ ដា ប់ អា វុ ធ និងមន្រ្តីរាជការស៊ីវិលជាបន្តបន្ទាប់ គឺមានមន្រ្តី២ប្រភេទ គឺអ្នកដែលចង់ ចា ក់ វ៉ាក់សាំងឱ្យបានលឿន ដើម្បីការពារខ្លួន និងមួយទៀត ជាមន្រ្តីដែល គេ ច វេ ស មិនចង់ចា ក់វ៉ាក់សាំង។
យោងតាមរយៈសារពិសេសមួយ នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ សម្តេចបានឲ្យដឹងថា ពិតមែនតែវ៉ាក់សាំងចាក់លើគោលការណ៍ស្ម័គ្រចិត្ត
ប៉ុន្តែនៅពេលខាងមុខច្បាស់ណាស់ថា វ៉ាក់សាំងនឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ចតែម្តង ជាពិសេសជំហានដំបូងនេះ គឺនៅក្នុងកង ក ម្លាំ ង ប្រដាប់ អា វុ ធ និងមន្រ្តីរាជការស៊ីវិលរបស់យើងទាំងអស់។
សម្តេចបញ្ជាក់ថា “នៅពេលណាមួយដែលស្ថាប័នរបស់ខ្លួន ចា ក់ បាន៧០ភាគរយឡើងលើ មន្រ្តីដែលមិនបានចាក់ វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ
សូមដេកផ្ទះចុះ ហើយបើសិនជាថ្នាក់ដែលត្រូវចូលប្រជុំ ក៏មិនអនុញ្ញាតឱ្យចូលប្រជុំដែរ ទុកឱ្យដេកផ្ទះទៅ ព្រោះគ្រាន់តែវ៉ាក់សាំងដែល ចា ក់
ដើម្បីការពារខ្លួនឯង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ឬក៏ជាមន្រ្តីរាជការធ្វើអ្វីតទៅទៀត”។
ជាមួយគ្នានោះដែរ សម្តេច ហ៊ុន សែន បានស្នើដល់ក្រសួង និងអង្គភាពទាំងអស់ ត្រួតពិនិត្យមើលមន្ត្រីក្រោមឱវាទរបស់ខ្លួន កងទ័ពក៏ដូចគ្នា។
សម្តេចក៏បានណែនាំដល់ អភិបាលខេត្ត និងអភិបាលស្រុក ត្រូវត្រួតពិនិត្យមើលមន្រ្តីនៅក្នុងខេត្តរបស់ខ្លួន ដែលមិនទាន់បាន ចា ក់ វ៉ាក់សាំង បើមន្រ្តីដែលខកខានដោយចេតនា គឺមិនគប្បីអនុញ្ញាតឱ្យពួកគាត់ចូលធ្វើការនោះទេ៕