ក្រោយសម្រាលកូនដំបូងរួច! អ្នកនាង ឱក សុគន្ធកញ្ញា បានពោលពាក្យថា ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និង…

0
513

ដូចប្រិយមិត្តដឹងហើយថា កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០១៩ អ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាលកូនដោយជោគជ័យ និងសុវត្តិភាព នៅក្នុងមន្ទីរពេទ្យ Bumrungrad​ ​​ប្រទេសថៃ ធ្វើឲ្យក្រុមគ្រួសារ និងស្វាមីរបស់អ្នកនាងសប្បាយចិត្តជាខ្លាំង ហើយមិត្តៗរបស់អ្នកនាង ក៏បានជូនពរអ្នកនាងថា:

“អបអរសាទរ ក្មួយប្រុស ឆលី អុឹង កូនប្រុសរបស់ប្អូនស្រីឱក សុគន្ធកញ្ញា និង ហ៊ាអុឹង សុខលី បានប្រសូត្រជាស្ថាពរ ដោយសុវត្តិភាព ទាំងម្តាយនិងកូន នៅថ្ងៃនេះ ថ្ងៃទី១១ ខែ១១ ម៉ោង១កន្លះថ្ងៃត្រង់ 👶🏻😘😍
Congratulations 🎊🎉👪”។

“Congratulations 🎊🎉🎈jj Aok Sokunkanha សម្រាលឆលីហើយ
ថ្ងៃច័ន្ទ ទី11-ខែ11-ឆ្នាំ2019 វេលាម៉ោង 1:31នាទី Charlie #LK 👶🤱🏼🍀♥️”។ យ៉ាងណា មហាជនហាក់មានការងើយឆ្ងល់និងរងចាំមើលមុខកូនប្រុសដំបូងរបស់  អ្នកនាង ឱក សុគន្ធកញ្ញា ព្រោះថ្ងៃសម្រាល គឺអ្នកនាងមិនបានបង្ហោះរូបកូនរបស់ខ្លួនឡើយ ជាក់ស្តែងនៅថ្ងៃនេះផងដែឬ  អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតកូនរបស់ខ្លួនហើយ ដែលមានមុខមាត់គួរឲ្យស្រលាញ់ណាស់ កាត់ទៅរកប៉ាៗនិងម៉ាក់របស់គេ ហើយអ្នកនាងថែមទាំងបង្ហោះសារថា:

“ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និងរូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់ ។ នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត។ Mommy និង Charlie មានសុវត្ថិភាព មានសុខភាពល្អ ។ អរគុណចំពោះការបារម្ភ និងពាក្យជូនពរ របស់អ៊ុំពូមីងបងប្អូនទាំងអស់គ្នា..🙏🙏🤗🤗😘😘 11-11-2019 ម៉ោង​ 01:31pm ទម្ងន់​ 3.75kg”៕

សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ:

LEAVE A REPLY

Please enter your comment!
Please enter your name here