មកមើលទិដ្ឋភាពថ្ងៃមង្គលការរបស់ តារាសម្តែងជើងចាស់ លោក ជា សំណាង និងតារាបង្ហាញម៉ូតកញ្ញា ម៉ូម៉ូ ពិតជាស្រស់ស្អាតខ្លាំងណាស់ (មានវីដេអូ)

0
637

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ យោងតាមហ្វេសបុកផេចរបស់ លោក សាវិន ហ្វីលីព បានបង្ហោះសារអបអរសាទរដល់មិត្តភក្តិរបស់លោក គឺតារាសម្តែងប្រុសជើងចាស់ លោក ជា សំណាង ដែលបានចូលរោងជ័យនៅថ្ងៃនេះ ដោយស្ងៀមស្ងាត់ ជាមួយភរិយាដ៏ស្រស់ស្អាត និងជាតារាបង្ហាញម៉ូត ឈ្មោះ កញ្ញា ម៉ូម៉ូ។ គួររំលឹកថា លោក ជា សំណាង គឺជាតារាសម្តែងម្នាក់ដែលមានសមត្ថភាពខ្ពស់ ជាពិសេសគឺសម្តែងជាតួឪពុក ដែលមានស្នាដៃក្នុងរឿងជាច្រើន ហើយទទួលបានការគាំទ្រជាខ្លាំងផងដែរ ក្រោយឃើញតារាជើងចាស់រូបនេះ សប្បាយរីករាយនិងថ្ងៃមង្គលរបស់ខ្លួនក្នុងវ័យ ៤៩ ឆ្នាំ មហាជនជាច្រើនបានអបអរសាទរ និងជូនពរឲ្យអ្នកទាំងពីរស្រលាញ់ដល់ចាស់កោងខ្នងផងដែរ។

ហើយបើក្រលេកមកមើលទិដ្ឋភាពនៃពិធីមង្គលការរបស់ លោក ជា សំណាង និងភរិយាវិញ គឺមានភាពសប្បាយរីករាយណាស់ និងបានរៀបចំពិធីបានយ៉ាងស្អាត ជាពិសេសក៏មានមិត្តភក្តិ បងប្អូន និងអ្នកសិល្បៈមួយចំនួនចូលរួមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here