អនាគតស្វាមីគំរូ! ជិតដល់ថ្ងៃរៀបមង្គលការខ្លួនហើយ តែ ប៉ែន ចំរ៉ុង មិននៅស្ងៀមប្រឹងធ្វើការរកលុយ មិនទំនេរដៃទេ…

0
424

លោក ប៉ែន ចំរ៉ុង គឺជាតារាសម្តែង និងជាពិធីករមួយរូបដែលមានប្រជាប្រិយ ថែមទាំងមានរូបរាងសង្ហាញទៀតផង ហើយក៏មានទីផ្សារខ្ពស់ក្នុងវិស័យសិល្បៈ ដោយលោកតែងតែបង្ហាញវត្ថមាននៅក្នុងកម្មវិធីជាច្រើនតាមកញ្ចក់ទូរទស្សន៍ និងតាមកម្មវិធីផ្សេងៗទៀត ជាពិសេសលោកក៏ជាអ្នកកាត់សក់មួយរូបដ៏ជំនាញផងដែរ។ដោយលែក នៅសល់តែ ២ ថ្ងៃទៀតទេ លោក ប៉ែន ចំរ៉ុង និងចូលរោងជ័យជាមួយអនាគតភរិយាហើយ យ៉ាងណាមហាជនពិតជាសរសើរដល់រូបលោកជាខ្លាំង ទោះបីកៀកថ្ងៃរៀបមង្គលការមែនទែនហើយ តែលោកមិនឈប់សម្រាកត្រៀមខ្លួនក្នុងថ្ងៃការទេ​ តែបានឆ្លៀតមកធ្វើការ ថែមទាំងបង្ហោះសារថា: “ព្យាយាមបង្ហើយការងារ សន្សំទុកសម្រាប់ ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩បាទ”។

គួរបញ្ជាក់ថា លោក ប៉ែន ចំរ៉ុង និងរៀបមង្គលការជាមួយអនាគតភរិយា​ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here