មកមើលទិដ្ឋភាពពិធីជប់លៀងពេលល្ងាចពិធីមង្គលការរបស់ លោក ប៉ែន ចំរ៉ុង មានតារាៗចូលរួមច្រើន ហើយស្អាតៗទៀតផង (មានវីដេអូ)

0
330

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ តារាសម្តែង និងជាពិធីករគឺលោក ប៉ែន ចំរ៉ុង បានរៀបមង្គលការហើយ ជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាតរបស់លោក ក្រោយពីចំណាយពេលមើលចិត្តគ្នា អស់ជាច្រើនឆ្នាំមកនេះ។

ជាក់ស្តែងក្នុងព្រឹកថ្ងៃមង្គលរបស់ លោក ប៉ែន ចំរ៉ុង និងកូនក្រមុំ មានការរៀបចំតុបតែងខ្លួនយ៉ាងស្រស់សោភា និងមានការចូលរួមពីភ្ញៀវជាច្រើនកុះករ ជាពិសេសមានវត្ថមានរបស់តារាសិល្បៈជាច្រើនដួង ធ្វើឲ្យពិធីពេលព្រឹកនៃមង្គលការរបស់លោក ប៉ែន ចំរុង ពិតជាអធឹកអធមតែម្តង។
ហើយអ្វីដែលគួរឲ្យអបអរជំនួសកូនកម្លោះ  ប៉ែន ចំរ៉ុង និងកូនក្រមុំទៀតនោះ គឺត្រូវបាន សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត
ប៊ុនរ៉ានី ហ៊ុនសែន ចងដៃគូស្វាមីភរិយា នូវទឹកប្រាក់ដល់ទៅចំនួន ១ម៉ឺន ដុល្លារឯណោះ ដែលបានធ្វើឲ្យពួកគេទាំងពីររំភើបជាខ្លាំង នេះបើតាមការឲ្យដឹងពីលោក ហេងឡុង ដែលបានចូលរួមក្នុងពិធីនេះ។

ក្រលេកមកមើលពិធីជប់លៀងពេលល្ងាចនៃពិធីមង្គលការរបស់ លោក ប៉ែន ចំរ៉ុង វិញ ដែលធ្វើឡើងនៅ ដឺព្រី​មៀ សេន​ធ័រ សែន​សុខ​ (អាគារ B)​។ ក្នុងពីធីនេះមានមានភ្ញៀវកិត្តិយសចូលរួមជាច្រើន ក្នុងនោះក៏មានអ្នកសិល្បៈ តុបតែងខ្លួនឡើងខ្ញង់ៗ ជាពិសេសគេសង្កេតឃើញថា លោក ប៉ែន ចំរ៉ុង និងកូនក្រមុំ ញញឹមបិតមាត់មិនជិត ក្រោយថ្ងៃជ័យរបស់ពួកគេកំពុងកើតមានឡើយតាមក្តីប៉ងប្រាថ្នា៕

សូមទស្សនាវីដេអូខាងក្រោមនេះ:

LEAVE A REPLY

Please enter your comment!
Please enter your name here