ញាក់សាច់! ក្នុងថ្ងៃគម្រប់ ៣ ឆ្នំាំនៃក្តីស្រលាញ់ ជី ដេវីត ចំណាយលុយខ្ទង់ម៉ឺនដុល្លា ទិញគ្រឿងពេជ្រមួយឈុត ជូន ទេព បូព្រឹក្យ ធ្វើឲ្យកញ្ញារំភើបខ្លាំង (មានវីដេអូ)

0
539

តារាចម្រៀងវ័យក្មេងពីរដួង និងត្រូវជាគូស្នេហ៍នឹងគ្នា គឺលោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្យ កំពុងតែមានសេចក្តីសុខ និងតែងតែបង្ហាញនៅភាពផ្អែមល្ហែម ការស្រលាញ់របស់អ្នកទាំងពីរ អោយមហាជនបានដឹង ហើយអ្វីដែលធ្វើឲ្យពួកគេបានជួបគ្នា និងរហូតស្រលាញ់គ្នាបែបនេះ មកពីអ្នកទាំងពីរ សុទ្ធតែជាតារាចម្រៀងដែលមានចំណងចំណូលចិត្តស្រដៀងគ្នា ជាពិសេសគឺត្រង់ចូលចិត្តលេងខ្លួនប្លែកៗ មិនសុំាដដែរៗឡើយ។ ដោយលែក នៅថ្ងៃពិសេសគម្រប់ខួប ៣ ឆ្នាំ នៃស្នេហារបស់អ្នកទាំងពីរ លោក ជី ដេវីត ហ៊ានចំណាយថវិការជាច្រើន ជូនការដូរជាគ្រឿងអលង្ការពេជ្រទាំងឈុត យ៉ាងចែងចាំង ដល់ គូស្នេហ៍គឺ កញ្ញា ទេព បូព្រឹក្យ ធ្វើឲ្យកញ្ញាសប្បាយចិត្ត ញញឹមមិនឈប់ ហើយក្នុងអារម្មណ៍ស្ទើរតែហោះទៅហើយ។

ក្រោយឃើញបែបនេះ មហាជនបានសរសើរដល់ លោក ជី ដេវីត ដែលបានផ្តល់សេចក្តីស្រលាញ់ពិតរបស់លោកចំពោះ កញ្ញា ទេព បូព្រឹក្យ ធ្វើឲ្យកញ្ញាមានសេចក្តីសុខ និងមានតែស្នាមញញឹម៕

សូមទស្សនាវីដេអូខាងក្រោមនេះ:

LEAVE A REPLY

Please enter your comment!
Please enter your name here