ប្រិយមិត្តបានស្គាល់មកហើយ កញ្ញា ទេព បូព្រឹក្ស ក្រោយចាក់ចេញពីហង្សមាសមក ការគាំទ្ររបស់កញ្ញាកាន់តែខ្លាំងឡើង ដោយចាប់ផ្ដើមរើសបង្កើតបទចម្រៀងដោយខ្លួនឯងជាមួយនិងមិត្តប្រុសដ៏ពូកែគឺ លោក ងួន ចាន់ដេវីត យ៉ាងមានសេរីភាពបំផុត។
ដូចដែលបានដឹងស្រាប់ ការលេងខ្លួនរបស់ កញ្ញា ទេព បូព្រឹក្ស តែងតែទទួលបានការចាប់អារម្មណ៍ ដោយសារតែមិនចាញ់តារាៗបរទេសឡើយ គឺមានភាពប្លែកៗ ដោយមនុស្សភាគច្រើនមិនអាចធ្វើបាន និងហ៊ានស្លៀកឡើយ។
ជាក់ស្តែងនៅថ្ងៃនេះ កញ្ញា ទេព បូព្រឹក្ស បានត្រៀមខ្លួនថត MV បទថ្មីរបស់កញ្ញា ដោយក្នុងនោះ កញ្ញា បានបង្ហោះរូបថត តែងខ្លួន ផាត់មុខ ដូចមនុស្សក្នុងរឿងហូលីវ៉ូតដ៏ល្បី គឺ Avatar ហើយការផាត់មុខនេះផងដែរ គឺផាត់ដោយ ប្អូន Jesub Dolibop អាយុត្រឹមតែ 17ឆ្នាំ ប៉ុន្តែស្នាដៃរបស់គេគឺកប់ម៉ង ធ្វើឲ្យមហាជនសរសើរគ្រប់គ្នា៕