យោងតាមក្រសួងបរិស្ថានបានបង្ហោះអំពីទាក់ទងចំពោះខ្យល់កខ្វក់មានឈ្មោះថាPM 2.5អាចបណ្ដាល់ឲ្យប៉ះពាល់ដល់ប្រជាពលរដ្ធដោយក្នុងនោះបានលើកឡើងថា”ក្រសួងបរិស្ថានសូមជម្រាបដំណឹងជូនដល់សាធារណជនបានជ្រាបថារហូតមកទល់ពេលនេះស្ថានភាពគុណភាពខ្យល់នៅកម្ពុជា នៅមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ។មន្ត្រីជំនាញនៃក្រសួងបរិស្ថានបាននិងកំពុងបន្តតាមដានលើគុណភាពខ្យល់បន្ថែមទៀត។ ការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។ក្រសួងបរិស្ថាននឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានជ្រាបអំពីការវិវឌ្ឍថ្មីៗជុំវិញស្ថានភាពគុណភាពខ្យល់នៅប្រទេសកម្ពុជា។ ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថាការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជាដែលមិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការ។ សូមអរគុណ”។