មកមើលពិធីជប់លៀងថ្ងៃចេញខែ កូនប្រុស ឆលី របស់ អ្នកនាងឪក សុគន្ធកញ្ញា ដែលធ្វើឡើងកាលពីម្សិលមិញ ពិតជាមានសុភមង្គលណាស់… (មានវីដេអូ)

0
641

គិតមកដល់ត្រឹមម្សិលមិញថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កូនប្រុសដំបូងរបស់ អ្នកនាងឪក សុគន្ធកញ្ញា គឺ ឆលី មានអាយុបាន ១ ខែហើយ ទោះបីទើបតែមានអាយុប៉ុន្នឹងមែន ប៉ុន្តែ ឆលី ពិតជាគួរឲ្យស្រលាញ់ណាស់ ថ្ពាល់ខួចទាំងសង់ខាង ហើយចូលចិត្តញញឹមណាស់ ហើយមុខពិតជាកាត់ទៅរកប៉ាៗរបស់គេខ្លាំងណាស់។ដោយលែកក្នុងថ្ងៃចេញខែរបស់កូនប្រុស ឆលី ប៉ាៗនិងម៉ាក់របស់គេ បានរៀបចំពិធីជប់លៀងចេញខែអោយកូន ដោយមានភ្ញៀវជាច្រើនចូលរួម ជាពិសេសក៏មានវត្ថមានរបស់លោក ខេមរៈ សិរីមន្ត ផងដែរ។

ក្នុងពិធី គឺសង្កេតឃើញថា  អ្នកនាងឪក សុគន្ធកញ្ញា ពិតជាសប្បាយរីករាយណាស់ ឯរូបសម្រស់វិញនៅតែស្រស់ស្អាតដដែរ ហើយមហាជនក៏ចង់ឃើញអ្នកនាងចូលរួមសិល្បៈវិញឆាប់ៗនេះផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ:

ប្រភព: HangMeasLive24h

LEAVE A REPLY

Please enter your comment!
Please enter your name here