ក្រោយផ្ទុះបញ្ហាក្មួយខ្លួនត្រូវគេវ៉ៃបែកក្បាល! ពេលនេះ នាយក្រូច ចេញវីដេអូមកបញ្ជាក់ហើយ ដោយប្រាប់ថាពេលត្រូវគេវ៉ៃភ្លាម នាយចឹមហាក់ដូចជា… (មានវីដេអូ)

0
728

កាលពីម្សិលមិញ នាយចឺម ដែលជាតារាចម្រៀងដ៏ល្បីម្នាក់ ត្រូវបានជនសង្ស័យម្នាក់ យកឈើវ៉ៃនាយអោយរងរបួសនៅត្រង់កំភួនដៃទាំងសងខាង​ និងបែកក្បាលចំនួន៥ថ្នេ​រ ​ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន​ អិច​ មួយគ្រឿងទៀតផង ដោយករណីនេះ បានកើតឡើងនៅប៉ៃលិន ខណៈពេលនាយចឹមទៅចូលរួមក្នុងពិធីខួបកំណើតរបស់មិត្តភក្តិ។
ហើយមូលហេតុដែលនាំឲ្យមានបញ្ហានេះកើតឡើង គឺជនដៃដល់ ឈ្មោះ ង៉ែត លីទី បានកើតភ្លើងប្រចាន់ជាមួយនាយចឺម ដែលបានឆាតទៅសារសង ជាមួយសង្សាខ្លួន រហូតទប់ចិត្តមិនបានក៏ធ្វើរឿងបែបនេះដាក់នាយចឺមតែម្តង ហើយពេលនេះជនដៃដល់ត្រូវបាន អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាសំណុំរឿង បញ្ជូនទៅតុលាចាត់ការ តាមនីតិវិធីច្បាប់។

ជុំវិញបញ្ហានេះ មានមហាជនជាច្រើនគិតថាគ្រាន់តែជាការសម្តែង ប៉ុន្តែបើតាមការអះអាងរបស់ ហេងឡុង និងលោក K01 បានបញ្ជាក់ហើយថានេះគឺជារឿងពិត សូម្បីតែនាយក្រូច ដែលជាពូរបស់នាយចឹង ក៏បានចេញវីដេអូនិយាយជុំវិញបញ្ហានេះផងដែរ។

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

LEAVE A REPLY

Please enter your comment!
Please enter your name here