តើពិតទេ! បងស្រីម្នាក់ផ្ទុះកំហឹងក្រោយត្រូវបុគ្គលិកធនាគារមួយកន្លែង មានចរិតឈ្លើយខ្លាំងណាស់ ស្តីអោយម្តាយគាត់ ហើយសួរដេញដោលរឿងផ្ទាល់ខ្លួនថា យកលុយទៅធ្វើស្អី ហើយរាល់ថ្ងៃនឹងអុីឯង…

0
358

នៅមុននេះបន្តិច មានបងស្រីម្នាក់ បានសម្តែងអារម្មណ៍មិនសប្បាយចិត្ត ចំពោះបុគ្គលិកធនាគារ ២ នាក់ ដែលបានប្រើពាក្យមិនសមរម្យជាមួយម្តាយរបស់អ្នកនាង ក្នុងនោះក៏បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងរិះគន់ផងដែរ។

ជាក់ស្តែង បងស្រីម្នាក់ខាងលើមានគណនីហ្វេសបុកឈ្មោះ Chettra Taing បានរៀបរាប់លំអិតថា:“លើកទីមួយហើយលោកព្រះ 😡😡😡អ្នកធ្វើការនៅក្នុងធរនាគារកាណាឌីយ៉ាផ្លូវមុនីវង្ស( Money Gram) ទាំងពីរនេះឈ្លើយខ្លាំងណាស់ ស្តីអោយម្តាយខ្ញុំទាំងសួរដេញដោលរឿងផ្ទាល់ខ្លួនថា: អុីឯងយកលុយទៅធ្វើស្អីហើយរាល់ថ្ងៃនឹងអុីឯងធ្វើការស្អីដែរ” ហើយថែមទាំងប្រើពាក្យសំដីមិនសមរម្យសម្លុតមកលើម្តាយខ្ញុំទៀត ពេលបើកលុយធ្វើរឹកដូចម្តាយខ្ញុំទៅសុំលុយវាអញ្ចឹង រឹកពួកនេះមិនស្គាល់ចាស់មិនស្គាល់ក្មេងសោះ ធ្វើរឹកដូចមានតែឯងក្នុងលោក❌😏”៕

LEAVE A REPLY

Please enter your comment!
Please enter your name here