ជួយស៊ែរជួយដល់ធនធានខ្មែរកំសត់ម្នាក់នេះផង! ពេលនេះ ឧត្ដមសេនីយឯក ហ៊ុន ជា បានប្រកាស់ស្វែងរកប្អូនស្រីស៊ូដើរទៅសាលាចម្ងាញដ៏ឆ្ងាយ ហើយប្រឹងរៀនក្លាយជាសិស្សពូកែទៀត…

0
656

ដូចប្រិយមិត្តបានដឹងហើយថា ក្មេងស្រិម្នាក់ ទោះបីជាមានជីវភាពលំបាកខ្លាំង គ្មានមធ្យោបាយទៅសាលាបានស្រួលដូចគេ ក៏ក្មេងស្រីម្នាក់ រស់នៅជាមួយជីដូនចំណាស់ មិនចុះចាញ់ឡើយ ស៊ូរដើរទៅពីសាលាមកផ្ទះ ពីផ្ទះមកសាលា ចំងាយ 1.250 ម៉ែត្រ ហើយរៀនបានពូកែទៀត។នេះបើយោងតាមការជូនដំណឹងពីហ្វេសបុកផេចឈ្មោះ “Youth Save Cambodian” ដោយបានប្រាប់ថា:

ជីវិតក្មេងស្រីក្រីក្រម្នាក់រស់នៅជាមួយជីដូនចាស់ដើរសុីឈ្នួលគេគ្រប់គ្នាគេមានកង់ជិះទៅរៀន ចុះខ្ញុំ? (មុំ ឆយី ថ្នាក់ទី៥) ទោះបីដើរទៅរៀន ចម្ងាយ 1 250ម៉ែត្រ (ផ្ទះ»សាលា) ក៏ខ្ញុំទៅរៀនដែរ ហើយរៀនរហូតក្លាយជាសិស្សពូកែក្នុងថ្នាក់ (បឋមសិក្សា ពោធិខ្ទម្ពរ 😭ពិតជារំជួលចិត្ត ចំពោះភាពតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាត ថវិកា សម្ភារៈសិក្សា និង មធ្យោបាយធ្វើដំណើរ(កង់) ទៅសាលារៀន ។ ហើយអ្វីដែលពិសេសនោះក្មេងស្រីម្នាក់នេះរៀនរហូតទទួលបានប័ណ្ណសរសើរ 3ឆ្នាំជាប់ៗគ្នា (ចំណាត់ថ្នាក់លេខ ២) 👉🏽បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ 🙏🏽🙏🏽 ប្រសិនបើបងប្អូនមានសេចក្តីអាណិត និងចង់ជួយប្អូនស្រីអាចទំនាក់ទំនងមកខ្ញុំបាទ Tel: 093633500 /012880624 #សូមជួយចែករំលែកដល់ប្អូនស្រីផង។

ហើយក្រោយដឹងអំពីក្មេងស្រីកំសត់ម្នាក់នេះភ្លាម នៅមុននេះបន្តិច ឯកឧត្ដម ឧត្ដមសេនីយឯក ហ៊ុន ជា បានប្រកាសស្វែងរកប្អូនស្រីខាងលើ ដោយ ឯកឧត្ដម ឧត្ដមសេនីយឯក ហ៊ុន ជា បានសរសេរសារបញ្ជាក់ថា:

“បើមានបងប្អូនណាស្គាល់ ភូមិ ឃុំ ខេត្ត ទីកន្លែងគ្មួយស្រីនៅជួយប្រាប់ខ្ញុំផង បាទ សូមអរគុណបាទ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here