កម្រឃើញណាស់ នេះជាលើកទី១ហើយដែល ខេរះ សេរីមន្ត បញ្ចាញអារម្មណ៌ពិតទៅ អ្នកម្តាយក្មេកថា….!!(មានវីឌីអូរ)

0
1303

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងដ៏ល្បីឈ្មោះលោកខេមរៈ សិរីមន្ត និងគ្រួសារ បានប្រារព្ធពិធីបុណ្យបច្ច័យបួនជូនម្តាយក្មេក និងពិធីគម្រប់ខួបជូនលោកឪពុកដែលបានចែកឋានទៅ ដោយបានប្រព្រឹត្តទៅយ៉ាងអធិកអធម ពោរពេញដោយភាពរីករាយយ៉ាងខ្លាំង។តាមរយៈកម្មវិធីដ៏រីករាយមួយនេះ តារារូបនេះ និងគ្រួសារក៏បាននាំគ្នាជ្រើសរើសសម្លៀកបំពាក់ពណ៌ដូចៗគ្នា មើលទៅពិតជាស្រស់ស្អាតយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះរាល់សកម្មភាពរបស់លោក ជាមួយនឹងគ្រួសារ ពិតជាមានសុភមង្គលនឹងគ្នាយ៉ងខ្លាំង។ជាក់ស្តែងនៅក្នុងកម្មវិធីពេលល្ងាច តារារូបនេះ និងគ្រួសារក៏បាននាំគ្នាឡើងលើឆាកបង្ហាញការស្រលាញ់ និងនិយាយពាក្យមួយចំនួន ទៅកាន់អ្នកម្តាយក្មេករបស់ខ្លួន នៅក្នុងថ្ងៃពិសេសរបស់គាត់។ ដោយក្នុងនោះលោក និងគ្រួសារបានធ្វើការជូនពរ និងបង្ហាញការស្រលាញ់ ធ្វើឲ្យម្តាយក្មេករបស់លោករំភើប និងសើចសប្បាយនៅពេលដែលឃើញកូនៗ មានទឹកចិត្តល្អយ៉ាងដូច្នោះ។បន្ទាប់ពីឃើញសកម្មភាពទាំងនេះ ឃើញថាលោក និងគ្រួសារពិតជាមានសុភមង្គលនឹងគ្នាខ្លាំង ទោះបីជាពេលខ្លះលោកត្រូវមមាញឹកការងារ ចេញថតនៅខេត្តឆ្ងាយៗយ៉ាងណាក្តី៕សូមទស្សនាវីដេអូខាងក្រោមនេះ៖

Posted by Mäk Łëäk on Monday, December 17, 2018

 

LEAVE A REPLY

Please enter your comment!
Please enter your name here