រៀបការផ្អែមល្ហែមជាមួយគ្នាមិនទាន់បាន២អាទិត្យផង! ម៉ូលីកា ចង់លែងលះប្តី ក្រោយប្តីរបស់អ្នកនាងបានធ្វើរឿងនេះ…..

0
409

បង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយកាលពីទាបភ្លឺថ្ងៃទី៣០ ខែមករា នេះ តារាស្រី ម៉ូលីកា បានបង្ហោះនៅលើផេកផ្ទាល់ខ្លួន ប្រកាសឡើងតុលាការលែងលះគ្នាជាមួយនឹងស្វាមី នៅថ្ងៃនេះ។ បើគិតទៅមកទល់ពេលនេះ ម៉ូលីកា និងស្វាមី ទើបតែបានរៀបចំពិធីមង្គលការ យ៉ាងអាធិកអាធមជាមួយគ្នា បានរយៈពេលត្រឹមតែជាង២សប្តាហ៍តែប៉ុណ្ណោះ ហើយបច្ចុប្បន្នក៏ថែមទាំងបានពរពោះកូនជាង១សប្តាហ៍ទៀត ប៉ុន្តែពិតជាមិនគួរឲ្យកើតមានរឿងបែបនេះឡើយ ដោយសារតែកន្លងមកប្រិយមិត្តអ្នកគាំទ្រ តែងតែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ស្រាប់តែភ្លាមៗនេះម៉ូលីកា បែរជាប្រកាសចង់លែងលះបែបនេះទៅវិញ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។នេះបើយោងតាមសាររៀបរាប់របស់ ម៉ូលីកា​ បានសរសេរថា: “ស្មើនឹងហើយទៅស៊ីការគេមិនចូលផ្ទះមែន​ Ok ស្អែកឡើងតុលាការលែងគ្នា អាញពោះធំ នៅផ្ទះម្នាក់ឯងទៀត ហ៊ានទុកអាញចោល”។ ក្រោយពីឃើញការបង្ហោះបែបនេះ ក៏មានអ្នកគាំទ្រជាច្រើន បានលើកទឹកចិត្តដល់ តារាស្រីម៉ូលីកា ឲ្យនាងត្រជាក់ចិត្តសិន និយាយគ្នាតាមស្រួល។ ដោយឡែកក្នុងនោះក៏មានអ្នកគាំទ្រ មួយចំនួនផ្សេងទៀត បានបង្ហាញពីភាពខឹងសម្បារមិនពេញចិត្ត ចំពោះទង្វើស្វាមីរបស់នាង ដែលសុខចិត្តដើរលេងសប្បាយទុកនាងនិងកូនក្នុងផ្ទៃចោលនៅផ្ទះតែម្នាក់ឯង ទាំងដែលអ្នកទាំងពីរទើបតែរៀបការថ្មីថ្មោងថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here