កាន់តែកើនការភ័យខ្លាច! ខណៈពេលនេះនៅអុីតាលី អ្នកស្លា ប់កើនដល់៧នាក់ និងអ្នកឆ្លងកើនលើស ២០០នាក់ ដោយសារវីរុសកូរ៉ូណា…

0
261

ពិភពលោកហាក់កំពុងជ្រួលច្របល់ ដោយសារតែការវិវឌ្ឍន៍ឥតឈប់ឈរនៃជំងឺរលាកសួតប្រភេទថ្មី ឬហៅថា Covid-19 ដែលគិតមកទល់ពេលនេះ មានចំនួនអ្នកស្លា ប់កើនលើស២៥០០នាក់ និងចំនួនអ្នកឆ្លងជិត ៨០,០០០នាក់ហើយ នេះបើយោងតាមទិន្នន័យ Tracking Coronavirus របស់ BNO News។ ហើយអ្នកស្លា  ប់ភាគច្រើនសុទ្ធសឹងជាអ្នកដែលរស់នៅខាងប៉ែកអាស៊ី។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ គេសង្គេតឃើញមានប្រទេសដែលមិនស្ថិតនៅក្នុងទ្វីបអាស៊ីមួយចំនួនទៀត ក៏កំពុងតែទទួលរងនូវជំងឺដ៏កាចសាហាវនេះដែរ។

តួយ៉ាង ប្រទេសអុីតាលីបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអ្នកស្លា ប់ច្រើនជាងគេ បន្ទាប់ពីប្រទេសចិន។ ហើយបើគិតត្រឹមព្រឹកនេះមានមនុស្សចំនួន៧នាក់ត្រូវបានគេរាយការណ៍ថាបានស្លា ប់ និង ២២៩នាក់ផ្សេងទៀតបានឆ្លងវីរុស Covid-19 នេះ។ ក្នុងចំណោមអ្នកស្លា ប់ទាំង ៧នាក់នេះដែរ រួមមានបុរសវ័យចំណាស់៣នាក់ ដែលមានអាយុ ៨០ឆ្នាំ ៨៤ឆ្នាំ និងបុរសវ័យចាស់ជាងគេម្នាក់ទៀតអាយុ ៨៨ ឆ្នាំរស់នៅក្នុងទីក្រុង Lombardy។ គួរឲ្យដឹងផងដែរ ចាប់តាំងពីការផ្ទុះឡើងនៃវីរុសនេះ គេសង្កេតឃើញទីក្រុងចំនួន១១នៅក្នុងប្រទេសអុីតាលីត្រូវបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន ដោយសារអ្នកស្លា ប់មានចំនួនកើនឡើងរហ័សពេក។ រីឯប្រជាជន ប្រមាណ ៥៥,០០០នាក់ត្រូវបានស្នើសុំឲ្យនៅសម្រាកក្នុងផ្ទះមួយរយៈសិន ដើម្បីចៀសវាងការឆ្លងវីរុសដោយប្រការណាមួយ។ ម៉្យាងវិញទៀត សូម្បីតែការប្រកួតបាល់ទាត់ ក៏មិនត្រូវបានអនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here