ក្រោយផ្ទុះការរិះគន់បញ្ហាបង្គន់នាយចឺមសង់ពីមាស ពេលនេះនាយចឺម ចេញវីដេអូបកស្រាយហើយ ស្តាប់ហើយពិតជា… (មានវីដែអូ)

0
706

ដូចប្រិយមិត្តដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុន លោក K01 បានទៅលេងនៅផ្ទះនាយចឺម ក្នុងនោះលោកក៏បានសរសើរថាផ្ទះនាយចឺម ពិតជាធំ ជាពិសេសបន្ទប់ទឹកវិញសុទ្ធតែជាពណ៌មាស ជាហេតុធ្វើឲ្យមហាជន​ ដែលបានមើលរូបថត និងវីដែអូ គិតថាបន្ទប់នាយចឺម គឺយកមាសមកសាងសង់ ហើយក៏មានមហាជនខ្លះផ្ទុះការរិះគន់ផងដែរ។

ក្រោយដឹងរឿងនេះ ខណៈពេលកំពុងរវល់នៅឯស្រុកគេ នាយចឺម បានបញ្ចេញវីដេអូបកស្រាយចំពោះរឿងនេះ ដោយលោកនិយាយថា: “គាត់មិនខឹងនឹងលោក K01 ទេ ប្រហែលជាពេលនឹងលោក K01 និយាយមិនទាន់អស់ ហើយអ្នកយល់ច្រលំក៏មិនបានមើលវីដេអូ ទើបធ្វើឲ្យយល់ច្រលំបែបនេះ គាត់គ្មានសមត្ថភាពឯណាដល់ថ្នាក់សង់បន្ទប់ទឹកស្រោបដោយមាសទេ រាល់ថ្ងៃគាត់ប្រឹងណាស់ ប្រឹងរកលុយទាំងក្រុងស្រុក និងក្រៅស្រុក ដើម្បីចិញ្ចឹមជីវិត និងបងប្អូន”៕

ចង់ដឹងលំអិតសូមទស្សនាវីដេអូខាងក្រោមនេះ:

LEAVE A REPLY

Please enter your comment!
Please enter your name here