អបអរសាទរផង! ថ្ងៃនេះ កញ្ញា ពេជ្រ សូលីកា ដៃគូរចម្រៀងជាមួយលោកនីកូ បានភ្ជាប់ពាក្យហើយ និងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតបំផុត

0
688

កញ្ញា ពេជ្រ សូលីកា គឺជាតារាចម្រៀងស្រីមានទម្រង់មុខតូចគួរឲ្យស្រលាញ់ និងមានប្រជាប្រិយភាពទៀតផង ជាពិសេសកញ្ញានៅតែទទួលបានការគាំទ្រច្រើន ហើយមហាជនក៏បានដឹងហើយមួយរយៈពេលចុងក្រោយនេះ កញ្ញាតែងតែបង្ហោះសារ ក៏ដូចជារូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ដ៏សង្ហារបស់កញ្ញា ធ្វើឲ្យមហាជនអស់ចម្ងល់អំពីទំនាក់ទំនងរវាងកញ្ញា និងលោក នីកូ តាមពិតពួកគេត្រឹមជាមិត្តភក្តិរួមអាជីបដ៏ល្អជាមួយគ្នាប៉ុន្នោះ។

ហើយព្រឹកនេះផងដែរ មហាជនពិតជាមានការភ្ញាក់ផ្អើលខ្លាំង ក្រោយបានដឹងថាថ្ងៃនេះ គឺជាថ្ងៃភ្ជាប់ពាក្យរបស់កញ្ញា ពេជ្រ សូលីកា ដោយពិធីគឺបានរៀបចំឡើងយ៉ាងស្អាត និងការតុបតែងពិតជាល្អ ចំណែកឯ កញ្ញា ពេជ្រ សូលីកា និងគូដណ្តឹងវិញ ពិតជាតុបតែងខ្លួនយ៉ាងសាកសមនិងស្រស់សោភា ជាមួយឈុតប្រពៃណីខ្មែរ។

ជាក់ស្តែងក្រោយឃើញពិធីភ្ជាប់ពាក្យរបស់កញ្ញា ពេជ្រ សូលីកា មហាជនមានក្តីរំភើបជំនួស ថែមទាំងជូនពរឲ្យកញ្ញា និងគូដណ្តឹង ឆាប់រៀបការឆាប់ៗទៀតផង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ:

LEAVE A REPLY

Please enter your comment!
Please enter your name here