ស្តែងៗ! តើខាងណាខុស ខាងណាត្រូវ នៅពេលដែលសុខៗ ស្រាប់តែក្មេងរត់ឆ្លងថ្មល់ទៅត្រុយបែបនេះ?

0
225

 

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានវីដេអូមួយត្រូវបានចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គម ដែលបង្ហាញអំពីក្មេងប្រុសម្នាក់បានរត់ឆ្លងថ្នល់បណ្តាលឱ្យឡានមួយគ្រឿងចាប់ប្រាំងមិនទាន់ បុកពេញទំហឹង ដែលករណីនេះបានបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្តាញសង្គម។

 

 

យោងតាមវីដេអូដែលត្រូវបានបង្ហោះដោយសារព័ត៌មាន Khmernote មិនបានបញ្ជាក់អំពីព័ត៌មានរបស់ក្មេងប្រុសដែលទទួលរងគ្រោះថ្នាក់នៅក្នុងវីដេអូនោះទេ ដោយគ្រាន់តែបានបង្ហោះវីដេអូភ្ជាប់ជាមួយនឹងសារសួរថា តើខាងណាខុស ខាងណាត្រូវតែប៉ុណ្ណោះ។

 

 

យ៉ាងណាក៏ដោយមហាជនក៏មានការយល់ឃើញខុសៗគ្នាលើករណីក្មេងរត់ឆ្លងថ្នល់នេះផងដែរ ដែលខ្លះបានបន្ទោសក្មេងប្រុស ខ្លះទៀតបានបន្ទោសម៉ូតូដែលបានបក់ដៃឱ្យក្មេងប្រុសរត់ឆ្លងទៅ និងខ្លះទៀតក៏បានបន្ទោសដល់ឡានដែលចតនៅតាមផ្លូវ ដែលបានបាំងមិនឱ្យក្មេងមើលឃើញឡានផងដែរ។

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here