មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងប្រុស២នាក់ ដោយសារតែបានឆែកឆេររកឃើញកាំបិត និងដាវនៅក្នុងកាតាប។
ដែលករណីខាងលើនេះបានកាលពីវេលាម៉ោង ៩ និង ៣៥នាទីយប់ នៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី៦ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យ៉ាងណាក៏ដោយប្រភពព័ត៌មានមិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណរបស់យុវជនទាំង២នាក់នោះទេ ហើយបច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕