មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលករណីស្ត្រីម្នាក់ស្រឡាញ់គ្នាជាមួយជនជាតិចិ នបានសែនព្រេនក្លាយជាប្ដីប្រពន្ធរស់នៅជាមួយគ្នា
ស្រាប់តែប្ដីជាជនជាតិចិនទៅប្រទេសចិនមើលឪពុកឈឺធ្ងន់ មិនត្រឡប់មកវិញ ហើយបាត់ការទំនាក់ទំនង តូចចិត្តក៏ប៉ុនប៉ងច ងកធ្វើអ ត្តឃា តតែមិនបានសម្រេច
ដែលហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅបន្ទប់ជួលភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ស្ត្រីម្នាក់ស្រឡាញ់គ្នាជាមួយជនជាតិចិ នបានសែនព្រេនក្លាយជាប្ដីប្រពន្ធរស់នៅជាមួយគ្នា
ដោយប្ដីជាជនជាតិចិនទៅប្រទេសចិនមើលឪពុកឈឺធ្ងន់ មិនត្រឡប់មកវិញ ហើយបាត់ការទំនាក់ទំនង តូចចិត្តក៏ប៉ុនប៉ងច ងកធ្វើអ ត្តឃា តតែមិនបានសម្រេច ដោយប្រជាពលរដ្ឋនៅជិតខាងជួយបានទាន់ពេល។
ស្ត្រីខាងលើមានឈ្មោះថា ឈូក ណឹ អាយុ ៣៦ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។
ម្ចាស់បន្ទប់ជួលបានរាយការណ៍មកសមត្ថកិច្ច ហើយបានធ្វើការណែនាំពន្យល់ទៅឲ្យស្ត្រីរងគ្រោះកុំឱ្យគិតខ្លី និងបានប្រាប់ទៅម្ចាស់ផ្ទះបន្ទប់ជួលថាឲ្យទំនាក់ទំនងទៅក្រុមគ្រួសារយកស្ត្រីរងគ្រោះទៅមើលថែដោយសារតែស្ត្រីរងគ្រោះមានវិប ត្តិផ្លូវចិត្ត៕