កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈសមត្ថកិច្ចបានចាប់ខ្លួនបានជនដៃដល់ ដែលបានវា យស ម្លា ប់លោកយាយម្នាក់ប្លន់យកទ្រព្យសម្បត្តិ នោះបានហើយ
ដែលការចាប់ខ្លួន ជនដៃដល់រូបនេះ ធ្វើឡើងនៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០២០ ម្សិលមិញ ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែកស្រុកសូនិគម ខេត្តសៀមរាប។
ស្ត្រីរូបនេះ មាន ឈ្មោះ ម៉ូវ ភា អាយុ៣៣ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានប្រព្រឹត្ត ពិតប្រាកដមែន
នៅពេលរូបគេបានទៅជីកដំឡូវជ្រូក ជាមួយជនរងគ្រោះ ដោយឃើញមានឱកាសល្អ ក៏យកជំនីក ដងដែកវា យលើជនរងគ្រោះចំនួន ៣ជំនីក បណ្តាលឲ្យស ន្ល ប់ ហើយយកទ្រព្យសម្បត្តិ ជនរងគ្រោះ
រួមមាន៖មាសសន្លឹកចំនួន៣តម្លឹង,ខ្សែកមាសមួយខ្សែទម្ងន់១តម្លឹង, ចិញ្ចៀន មាស២វង់ទំងន់២ជី, និងលុយចំនួន៧លានរៀល ផងដែរ។ មូលហេតុ ដោយសារខ្លួនចាញ់ល្បែង និងជំពាក់ប្រាក់គេច្រើន។
គួររំលឹកផងដែរថា មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីលោកយាយម្នាក់ មានវ័យជាង៧០ ឆ្នាំ ត្រូវបាន ជនដៃដល់វា យស ម្លា ប់ ដើម្បីធ្វើការប្ល ន់យកមា សនិងប្រា ក់អស់ពីខ្លួន។
ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង៣០ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចវាលស្រែ ភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោស«ប្ល ន់ស ម្លា ប់»បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ចា ក់ និងវា យស ម្លា ប់ ទៅលើ ជនរងគ្រោះ
បណ្តាលអោយស្លា ប់ពេលដឹកដល់មន្ទីរពេទ្យបង្អែកស្រុក ដោយនៅលើជនរងគ្រោះមានស្នាមរបួសជាំនៅលើមុខនិងភ្នែកដោយមានស្នាមចា ក់នៅត្រង់សៀតផ្កានិងថ្ពាល់ចំនួន០២កន្លែង មានស្នា មរឹ តក ករក្នុងខណៈពេលដែលជនរងគ្រោះ បានទៅមើលស្រែគាត់នៅចំណុចកើតហេតុ។
សមត្ថកិច្ចក៏បានបន្តឱ្យដឹងថា ជនរងគ្រោះឈ្មោះ មឿង ត្រៀម ភេទស្រី អាយុ ៧១ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ក្នុងនោះបណ្តាលអោយបាត់បង់សម្ភារ ដែលនៅជាប់និងខ្លួនមាន របស់ជនរងគ្រោះ។
រួមមាន៖មាសចំនួន០៤ដំឡឹង០២ជី មាសសន្លឹកចំនួន០៣ដំឡឹង. ខ្សែកមាស០១ខ្សែ០១ដំឡឹង.
ចិញ្ចៀនមាស០២វង់ទំងន់០២ជី នឹងប្រាក់ចំនួន៧.០០០.០០០.រៀលដែលជនរងគ្រោះ តែងតែយកដាក់តាមខ្លួនជាប្រចាំ តាមការឆ្លើយបំភ្លឺពីកូនជនរងគ្រោះ។
ក្រោយធ្វើសកម្មភាព រួច ជនបង្ក បានរត់គេចខ្លួនបាត់តែម្ដង។ ទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ច ចម្រុះកំពុងតែស្រាវជ្រាវ ស្វែងរកមុខសញ្ញា ដើម្បីចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕